ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមម៉ូតូកង់បីផ្ទះការតវ៉ាចោទទៅលើក្រុមម៉ូតូឌុបថាមិនឲ្យពួកគាត់ដឹកម៉ូយនៅក្នុងកាស៊ីណូ

ចែករំលែក៖

ប៉ោយប៉ែត៖ ក្រុមម៉ូតូកង់បី (pasApp) ប្រមាណជិត៦០នាក់ ផ្ទុះការតវ៉ានាំគ្នាជិះ (pasApp)មកសាលាក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ដោយចោទថា ក្រុមម៉ូតូឌុបពាក់អាវកាក់រត់ឌុបនៅក្នុងកាស៊ីណូ PARAMAX ឋិតក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនឲ្យក្រុមពួកគាត់ទៅរត់ pasApp ដឹកម៉ូយ ឬដឹកយកប្រពន្ធនៅទីនោះឡើយ ។

ថ្លែងនៅមុខសាលាក្រុង តំណាងក្រុមម៉ូតូបញ្ជាក់ថាៈ ការនាំគ្នាមកសាលាក្រុងគោបំណងគីឲ្យអាជ្ញាធរជួយអន្តរាគមន៍ទៅក្រុមហ៊ុនកាស៊ីណូធ្វើយ៉ាងណា ឲ្យក្រុមពួកគាត់ទៅដឹកមូយនៅក្នុងកាស៊ីណូខាងលើបានដូចដើម ។

លោក សុខ គុន តំណាងក្រុមរត់pasAppដឹកម៉ូយបន្តថាៈ កន្លទៅភ្ញៀវធ្លាប់ជិះតាមpasAppពួកគាត់មិនឲ្យដឹកសួម្បីតែភ្ញៀវទូរសព្ទ័ឲ្យទៅយកក៌មិនបានដឹកដែរ ដោយក្រុមម៉ូតូឌុបពាក់អាវកាក់អះអាងថា ពួកគេមិនឲ្យយកម៉ូយនៅក្នុងកាស៊ីណូនោះទេ ព្រោះពួកគេបានបង់ប្រាក់ឲ្យក្រុមហ៊ុនរាងរាល់ខែ ដើម្បីយកទីតាំងខាងលើដឹកភ្ញៀវ ដូច្នេះអ្នកណាចូលដឹកម៉ូយនៅកន្លែងនោះមិនបានឡើយ ហើយមានការវាយតប់គំរាមកំហែងទៅលើក្រុមអ្នករត់ pasApp ច្រើនលើកច្រើនសារ ។

ក្នុងនោះ ក្រុមអ្នករត់ pasApp ក៏សុំទោសដល់ភ្ញៀវដែលធ្លាប់តែជិះ pasApp នៅក្នុងកាស៊ីណូកុំឲ្យមានការអាក់អន់ចិត្ត គ្រាដែលពួកគាត់មិនបានចូលយក ព្រោះដោយសារតែក្រុមម៉ូតូឌុបពាក់អាវកាក់បានរ៉ារាំមិនឲ្យពួកគាត់ចូលយកនោះទេ ។ យ៉ាងណាក៏ដោយ មិនទាន់មានការស្រាយបំភ្លីពីក្រុមអ្នករត់ម៉ូតូឌុបពាក់អាវកាក់ក្នុងកាស៊ីណូដែលរងការចោទនោះឡើយ ។

ប៉ុន្តែអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល បានសរសើរដល់អ្នករត់ pasApp ថា មានរឿងរ៉ាវរត់រកអាជ្ញធរឲ្យជួយ ដោយមិនបង្កជាជម្លោះដែលធ្វើឲ្យអសន្តិសុខដល់សង្គម ជាងនេះ លោកក៏ផ្ដែផ្ថាំថា ថ្ងៃក្រោយមានការអ្វីមកពិគ្រោះរកដំណោះស្រាយបែបនេះ ទើបល្អ ហើយក្នុងនោះលោកថា នឹងរកដំណោះស្រាយជូនពួកគាត់ ៕ វណ្ណា


ចែករំលែក៖