ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់បានជនសង្ស័យ៤នាក់ នៅក្នុងការបង្ក្រាប២ករណីផ្សេងគ្នា និង រកឃើញថ្នាំមួយចំនួន ស្ថិតនៅក្នុងសង្កាត់ចំនួន២ ក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា ករណីទី១ឃាត់ខ្លួនជនសង្ស័យ2នាក់ ទី១-ឈ្មោះ ចាន់ តុលា ភេទប្រុសអាយុ៣៥ ឆ្នាំជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួល ភូមិ លួង សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ទី២-ឈ្មោះ ចាន់ ចិត្ត ភេទ ប្រុស អាយុ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ ពង្រ ឃុំ ឈ្វាំង ស្រុកពញាឮខេត្តកណ្តាល ។ សម្ភារដកហូតមាន ក្រាមសថ្លា ២ កញ្ចាប់ ។
លោកអធិការបន្តថា ករណីទី២ ឃាត់បានជនសង្ស័យ២ នាក់ កាលពីម៉ោង២និង៣០រសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុច សំណង់មិនរៀបរយស្ថិតក្នុងភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។ ទី១- ឈ្មោះ សុខផា ភេទប្រុសអាយុ៣៧ជនជាតិខ្មែរមានទីលំនៅ សំណង់មិនរៀបរយ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មុខរបរជាងសំណង់។ ២ ឈ្មោះ លី ស៊ឺជុង ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិវៀតណាមមានទីលំនៅ ភូមិព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ មុខរបបកប្រែភាសាចិន។ សម្ភារដកហូតមានក្រាមពណ៌សថ្លាចំនួន៣កញ្ចប់តូច។
ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិ ៕ សរស្មី