ព័ត៌មានទាន់ហេតុការណ៍៖

ជនឆបោកចេះរបេះក្បាច់ឆបោកគេតាមទូរស័ព្ទទារលុយ១៧០០០ដុល្លារ ត្រូវបានអស់លក្ខណ៍ សមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចចាប់បានជនសង្ស័យឈ្មោះ វេន យន អាយុ៥២ ឆ្នាំឆបោកតាមទូរស័ព្ទទារលុយ១៧០០០ដុល្លារ ។ ចំណែកជនរងគ្រោះ ឈ្មោះ ប៉ែន សាវី ភេទស្រី អាយុ៦៨ឆ្នាំបច្ចប្បន្ន ស្នាក់នៅតំបន់រោងជប៉ុនភូមិសាស្រ្តឃុំសុចិត្រ ព្រំប្រទល់ខេត្តកំពង់ធំ និង ខេត្តក្រចេះ ។

យោងចម្លើយឈ្មោះ ប៉ិច ស៊ីវ ភេទប្រុស អាយុ៤៦ឆ្នាំ ត្រូវជាកូនប្រសាររបស់ជនរងគ្រោះបញ្ជាក់ថា: កាលពីថ្ងៃទី០២ ខែមករា មានលេខទូរសព្ឌ័ 067 936708 បានតេមកទូរស័ព្ទរបស់គាត់លេខ 012 217330 និយាយថា: ម្តាយរបស់បងខ្ចីម៉ូតូរបស់ខ្ញុំ ជិះទៅបុកកូនអ្នកធំ ហើយខាងជនរងគ្រោះទារសំណង17000$ (មួយម៉ឺនប្រាំពីរពាន់ដុល្លារ)បើមិនបាន មិនមានជីវិតទៅផ្ទះវិញទេ ហើយហាមប្រាប់សមត្ថកិច្ច ពេលនោះ ខ្លួនចេះតែពន្យារពេលដោយប្រាប់ថា លុយខ្ចីធនាគារមិនទាន់បានទេ។

ជននោះ វាតេរកប្រាក់រហូតលុះដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ខ្លួនបានតេប្រាប់វាថា លុយខ្ចីគេបានតែ 2000$ទេ អោយប្រពន្ធទៅយកហើយ តែប្តីប្រពន្ធគេឈ្លោះគ្នា ពេលនេះខ្ញុំវេរអោយ១០០$ទិញអីហូបសិន ស្អែកខ្ញុំវេរអោយទាំងអស់ លុះស្អែកឡើងថ្ងៃទី០៦ មករា ឆ្នាំ២០២០ វេលាម៉ោង១០,១៥នាទី ជនសង្ស័យបានមកដកលុយនៅផ្ទះវីង ត្រូវសមត្ថកិច្ចចាប់បានតែម្តង ៕ ប៊ុនរិទ្ធី


ចែករំលែក៖