ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់ដឹងច្បាស់ថា បើផ្ទុះសង្គ្រាម​ មិនអាចយកឈ្នះអាមេរិក នោះឡើយ

ចែករំលែក៖

អាមេរិក មានកម្លាំងយោធា និងសេដ្ឋកិច្ចលំដាប់ទីមួយនៅលើពិភពលោក ហើយយុទ្ធសាស្ត្រធ្វើសង្គ្រាមរបស់អាមេរិក ល្អដាច់គេ​ដោយអាមេរិក​មានបទពិសោធន៍នៅក្នុងការធ្វើសសង្គ្រាមរាប់សិបឆ្នាំកន្លងមក ។

កុំថាឡើយអ៊ីរ៉ង់​ សូម្បីតែ រុស្ស៊ី ឬចិន ដែល​មានអាវុធទំនើបៗ​លំដាប់ទីពីរ និងទី​៣លើពិភពលោក ក៏មិនប្រាកដថា​​ អាចយកឈ្នះអាមេរិក នោះដែរ បើទោះរុស្ស៊ីមានចំនួនបរមាណូ ច្រើនជាអាមេរិក ព្រមទាំងមីស៊ីលល្បឿនលឿន​ក្តី។

ហេតុដូច្នេះហើយ ទើបបានជាអ៊ីរ៉ង់ផ្ញើលិខិត​បន្តបន្ទាប់ទៅកាន់អាមេរិក ថា​ ឈប់វាយប្រហារហើយ។ អ៊ីរ៉ង់ បានប្រើប្រាស់បណ្តាញទំនាក់ទំនងសម្ងាត់​​ តាមរយៈប្រទេស ស្វិស និង​ប្រទេសផ្សេងទៀត​ ដើម្បីផ្ញើសារទៅកាន់អាមេរិកថា​ សកម្មភាពវាយប្រហារសងសឹករបស់អាមេរិក​បានបញ្ចប់ហើយ នៅថ្ងៃទី​៨ ខែមករា ឆ្នាំ២០២០ ដោយមិនមានការវាយប្រហារណាមួយផ្សេងទៀតឡើយ។

សកម្មភាពខាងលើរបស់អ៊ីរ៉ង់ គឺដើម្បីទប់ស្កាត់ការវាយបកវិញពីអាមេរិក ជំរុញឲ្យស្ថានភាព កាន់តែតានតឹង​ថែមទៀត​។ សារព័ត៌មាន​ CNN ​បានផ្សាយថា​ ក្នុងពេលអាមេរិកកំពុងតែវាយតម្លៃពីការខូចខាត ដោយការវាយប្រហារពីអ៊ីរ៉ង់​​ទៅលើទីតាំងយោធាពីរកន្លែង​នៅអ៊ីរ៉ាក់ ។ ជាមួយគ្នានោះអាមេរិក​ក៏ទទួលបាន សារជាច្រើនពីអ៊ីរ៉ង់ ដោយមានខ្លឹមសារតែមួយ ថា​«យើងបានធ្វើការរួចរាល់ហើយ»។

មន្ត្រីអាមេរិក ក៏បាននិយាយទៅកាន់សារព័ត៌មាន​ CNN ​ថា​ រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ត្រាំ​​ ​រំលងចោល នៅការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើទីតាំងអាមេរិក ពីរកន្លែងនៅអ៊ីរ៉ាក់ ដោយ មិនមានការសងសឹកតបតវិញ​។

ជាមួយគ្នានោះដែរមន្ត្រីយោធាអាមេរិក បានបញ្ជាក់ថា មិនមាន ទាហានអាមេរិក ឬអ៊ីរ៉ាក់ ស្លាប់នៅក្នុងការវាយប្រហារនោះឡើយ។ ទាំងនោះហើយទើបអាមេរិក មិនដេញដោល តបតវិញនៅការវាយប្រហាររបស់អ៊ីរ៉ង់ ។​ សកម្មភាពវាយបករបស់អ៊ីរ៉ង់ គ្រាន់តែជាយុទ្ធសាស្ត្រ​រម្ងាប់ កំហឹងរបស់ពលរដ្ឋ ក្រោយការស្លាប់មេទ័ព​​ ត្រូវទាហានអាមេរិកវាយប្រហារតែប៉ុណ្ណោះ។

ពាក់ព័ន្ធនិងការប្រឈមមុខតានតឹងដាក់គ្នា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា រដ្ឋបាលរបស់លោក​បានទប់ទល់ពីការគំរាមកំហែងដោយផ្ទាល់ពីសកម្មភាពយោធាណាមួយ​ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្ដែអាមេរិក​នឹងបន្ដដាក់ទណ្ឌកម្មជាថ្មី។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន នៅក្នុងសេតវិមាន កាលពីពឹ្រក ថ្ងៃទី៨ ខែមករា (ម៉ោងនៅអាមេរិក)ថា លោកនឹងស្វែងរកវិធីសាស្រ្ដផ្សេង សម្រាប់កាត់បន្ថយភាពតានតឹងជាមួយនឹងប្រទេសអ៊ីរ៉ង់។ អាមេរិកមានគោលបំណងល្អជាមួយភាគីពាក់ព័ន្ធទាំងអស់ ហើយនេះក៏ជាបញ្ហាល្អសម្រាប់ពិភពលោកទាំងមូលផងដែរ។ ប៉ុន្ដែអាមេរិកនឹងបន្ដដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរបបគ្រប់គ្រង់ នៅក្នុងប្រទេសអ៊ីរ៉ង់បន្ដទៀត តាមអ្វីដែលលោកចាត់ទុកថា នេះជាការរំលោភបំពានរបស់អ៊ីរ៉ង់។

ទោះជាយ៉ាងណា លោកប្រធានាធិបតីអាមេរិក មិនបានផ្ដល់វិធានការជាក់លាក់ ថាតើលោកនឹងមានគោលបំណងណាមួយ ជុំវិញការធ្លាក់យន្ដហោះរបស់អ៊ុយក្រែន នៅក្នុងរដ្ឋធានីតេអេរ៉ង់ ដែលបានសម្លាប់អ្នកដំណើរ ចំនួន១៧៦នាក់ ក្នុងនោះមានជន​ជាតិ​កាណាដា ចំនួន៦៣នាក់ផងដែរ។

មន្ទីរបញ្ចកោណ បានបញ្ជាក់ថា គ្រាប់មីស៊ីលបាលីស្ទិក ចំនួន១៥គ្រាប់ បានវាយប្រហារ តម្រង់ទៅលើមូលដ្ឋានកងទ័ពអាកាសរបស់អាមេរិក ចំនួន២កន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់ នោះ មិនបានបណ្ដាលឲ្យកងទ័ពអាមេរិក ស្លាប់នោះឡើយ។ ប៉ុន្ដែនៅក្នុងហេតុការណ៍នោះ គ្រាន់តែបង្កឲ្យមានការខូចខាតបន្ដិចបន្ដួចតែប៉ុណ្ណោះ។

ដោយឡែកមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានថ្លែងថា ប្រជាពលរដ្ឋអ៊ីរ៉ង់ទាំងអស់ ត្រូវតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងមហិច្ឆតារបស់អាមេរិក។ រីឯការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានកងទ័ពអាកាសរបស់អាមេរិក ចំនួន២កន្លែង នៅលើទឹកដីអ៊ីរ៉ាក់ នោះ គឺជាការសងសឹក ដើម្បីព្រមាន ហើយបង្ខំឲ្យអាមេរិក ចាកចេញពីប្រទេសអ៊ីរ៉ាក់ ផងដែរ។

អំពីកម្លាំង យោធានិងអាវុធវិញ អាមេរិកមានកម្លាំងយោធា ​លំដាប់ទីមួយលើពិភពលោក​​​​ ចំណែកអ៊ីរ៉ង់វិញ ឈរលំដាប់ទី​១៤ មានន័យថា ទាបជាងអាមេរិក​ដល់ទៅ​១៣ដង។

នៅក្នុង តារាំងស្តីពីកម្លាំង យោធាលើពិភពលោកឆ្នាំ​២០១៩ បានបង្ហាញឲ្យឃើញថា​អ៊ីរ៉ង់​ក៏មិនមែនជាប្រទេសដែលមានកម្លាំងយោធាទន់ខ្យោយនោះដែរ​ គឺស្ថិតនៅលំដាប់ទី​១៤ លើពិភពលោក។ អ៊ីរ៉ង់ មានទាហាន​កំពុងតែបំពេញបេសកកម្ម​៥២៣ពាន់នាក់​ ទាហានបំរុង​៣៥០ពាន់នាក់​​​។

អំពីទាហានអាកាស​​ អ៊ីរ៉ង់មានយន្តហោះចម្បាំង​១៤២គ្រឿង​​ឈរលំដាប់ទី​១៧ ក្នុងចំណោម​១៣៧ប្រទេស​។​ប៉ុន្តែភាគច្រើន​​យន្តហោះចម្បាំងអ៊ីរ៉ង់ ជាប្រភេទចាស​ មិនអាច ទប់ទល់ជាមួយអាមេរិក នោះឡើយ​។

កម្លាំងទាហានជើងគោកអ៊ីរ៉ង់​ គឺជាកម្លាំង​ដែលមានឥទ្ធិពលខ្លាំងជាងគេ ដោយ មានរថក្រោះ​១៦៣៤​​​ ក្នុងចំណោមនោះ មាន រថក្រោះប្រភេទថ្មីជាច្រើន​​គ្រឿង ​ទំនើបៗ លំដាប់ពិភពលោក​។ ក្រៅពីនេះទាហានអ៊ីរ៉ង់ មានរថពាសដែក​២៣០០គ្រឿង​​គ្រប់ប្រភេទ​កាំភ្លើងធំ​៥០០គ្រឿង​ ។

ចំណែកកម្លាំងទាហានជើងទឹក​ខ្យោយជាង​ ជើងគោក ជើងអាកាស​​។ ទាហានជើងទឹកអ៊ីរ៉ង់ មាននាវា​៤០០គ្រឿងគ្រប់ប្រភេទ​​ ក្នុងនោះមាននាវាចម្បាំងតែ ៦គ្រឿង​។

ចំពោះអាមេរិក វិញ គឺមិនបាននិយាយឡើយ ដោយអាមេរិកឈរលំដាប់លេខមួយលើពិភពលោក មានទាហាន​១,២លាននាក់ ។​ ទាហានអាកាសអាមេរិក​មាន យន្តហោះចម្បាំង​១៤ពាន់គ្រឿង​ ទំនើបៗបំផុត លើពិភពលោក​។

កម្លាំងទាហានជើងគោក​អាមេរិក មាន រថក្រោះ៦២០០គ្រឿង​ រថពាសដែក ៣៩គ្រឿង​​ និងកាំភ្លើងធំ​រាប់ពាន់គ្រឿង​។ កម្លាំងទាហានជើងទឹក​​ អាមេរិកឈរលំដាប់ទី​១លើពិភពលោក​ នាវាចម្បាំងរាប់​ រយគ្រឿង នាវាមុជទឹក​៦៩គ្រឿង បំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប ​នាវាផ្ទុកយន្តហោះកំពុងដំណើរការ​១២គ្រឿង៕


ចែករំលែក៖