ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់កាប់ទៅលើបុរសម្នាក់បណ្ដាលឲ្យរបួស ផ្ដើមចេញពីការប្រច័ណ្ឌ

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់ យកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ព្រោះខឹងជនរងគ្រោះលែបខាយពាក្យសម្ដីជាមួយប្រពន្ធខ្លួន ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះបាយឈ្មោះ ដេវ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ឹម គៀន ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរកម្មករធ្វើនំបញ្ចុក រីឯជនរងគ្រោះឈ្មោះ ស៊ុនវណ្ណៈ ភេទប្រុស អាយុ៤៧ មុខរបរធ្វើនំបញ្ចុក ។ ជនសង្ស័យ និងជនរងគ្រោះស្នាក់នៅផ្ទះឈ្មោះ ដេវ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបានមាន៖កាំបិតប៉័ងតោចំនួន១ ។

ប្រភពដដែលបន្ដថា កន្លងមក ជនរងគ្រោះតែងតែនិយាលែបខាងពាក្យសម្ដីទៅលើប្រពន្ធជនសង្ស័យ និងបបួលទៅហូបអីជាមួយគ្នានៅខាងក្រៅ តែប្រពន្ធជនសង្ស័យមិនទៅទេ ។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះឃើញប្រពន្ធជនសង្ស័យកំពុងលាងចាន ភ្លាមនោះក៏ដើរចូលទៅ ខណៈជនសង្ស័យឃើញក៏សួរថា ចូលមករកអី? ភ្លាមនោះជនរងគ្រោះថា មករកអីស៊ី ហើយក៏ដើរចេញទៅក្រៅវិញទៅ ។ បន្ទាប់មក ជនសង្ស័យបាននិយាយតែម្នាក់ឯងទៅកាន់ប្រពន្ធថា មួយដងជាពីរដងហើយ ខ្ញុំមិនប្រកាន់ទេ កុំផ្គើនដាក់ខ្ញុំពេក ពេលនោះស្រាប់តែជនរងគ្រោះបានស្រែកពីក្រោយខ្នងជនសង្ស័យថា” អ្ហែងកុំខ្លាំងពេក អ្ហែងចង់សាកអ្ហី ? ភ្លាមនោះ ជនរងគ្រោះក៏ស្ទុះទៅយកកាំបិតបុ័ងតោមកកាប់សំដៅលើជនសង្ស័យ តែត្រូវជនសង្ស័យចាប់ដៃជាប់ រួចក៏ដណ្ដើមឆក់យកកាំបិតពីដៃជនរងគ្រោះ កាប់ក្បាលជនរងគ្រោះចំនួន២កាំបិត ចំក្បាលផ្នែកខាងមុខ១កាំបិត និងក្បាលផ្នែកខាងក្រោយចំនួន១កាំបិត បណ្ដាលឱ្យជនរងគ្រោះដួលលើដីរងរបួស ក៏មានអ្នកជិតខាងជួយ និងយកជនរងគ្រោះទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖