ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រារហូតមានជំងឺសរសៃប្រសាទសម្លាប់ខ្លួនក្នុងផ្ទះផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ត្រូវបានប្រទះឃើញចងកសម្លាប់ខ្លួនក្នុងផ្ទះរបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ដោយផឹកស្រារហូតដល់មានជំងឺសរសៃប្រសាទ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់គ្រួសារ និងអ្នកបើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យបុរសដែលសង្ស័យចងកសម្លាប់ខ្លួនមានឈ្មោះ ប៉ោ អាន អាយុ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាជៃ ឃុំកំពងចំឡង ស្រុកស្វាយជ្រំ ។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលស្រុកប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យបានមកពិនិត្យជាច្រើនម៉ោង ទើបសន្និដ្ឋានពិតជាចងកប្រាកដមែន ព្រោះមិនឃើញមានស្លាកស្នាមសម្គាល់ថា ជារឿងឃាដកម្មនោះទេ ខណៈសពដោយយកខ្សែគោចង នឹងននងផ្ទះ ។

បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ឪពុកខ្លួនគឺមានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ ខណៈយកទៅព្យាបាលនៅមន្ទីពេទ្យនឹងបានផឹកថ្នាំសង្កូវដែរខណៈធូរស្រាលបានមួយរយះ ក៏រើឡើងវិញ ដោយផឹកស្រាជាប្រចាំ ទើបជំងឺរើឡើងរហូតដល់ថ្ងៃកើតហេតុ បង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយពិនិត្យរួច សពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖