ខេត្តក្រចេះ៖ កម្លាំងអាវុធហត្ថដឹកនាំដោយលោកវរ:សេនីយ៍ត្រី អឹុម ចិត្រា មេបញ្ជាការកងរាជអាវុធហត្ថស្រុកចិត្របុរី តាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះបង្រ្កាបការសន្និធិឈើដោយគ្មានលិខិតអនុញ្ញាត បានជាច្រើនកន្លែងប្រគល់ឲ្យជំនាញ ។
ការចុះបង្ក្រាបនេះ កម្លាំងបានប្រតិបត្តិការធ្វើឡើងនៅវេលាម៉ោង១៣.៣០នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ត្រង់ចំណុចភូមិទ្រាបឃុំថ្មីស្រុកចិត្របុរីខេត្តក្រចេះ ។
តាមប្រភពថា ក្នុងការចុះបង្ក្រាបនោះកម្លាំងអាវុធហត្ថក៏បាន រឹបអូសប្រភេទឈើអារលេខពីរខ្លុង ក្តា និងរនុគ ៥គុណ១៥ មួយចំនួនធំតែមិនទាន់បានដឹងចំនួនពិតប្រាកដនៅឡើយទេ ដោយពុំទាន់បានវាស់វែង ។
ក្រយបង្ក្រាបបានវត្ថុតាងខាងលើត្រូវបានកម្លាំងអាវុធហត្ថស្រុកចិត្របុរី ប្រគល់ជូនទៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត យកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សារ ដើម្បីវាស់វែង និងចាត់ការតាមនីតិវិធី ៕ ជីវ័ន្ត