ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋជាង១០០គ្រួសារស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយដល់ពួកគាត់ផង

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ខែមករាឆ្នាំ២០២០ ជាពលរដ្ឋប្រមាណជាង១០០ គ្រួសារបានតវ៉ាស្នើសុំឲ្យជាពលរដ្ឋជួយរកយុត្តិធម៌ដល់ពួកគាត់ដែលទិញបុរីពីក្រុមហ៊ុន ខូយ អ៊ាងឡាយ និងលោក អ៊ូ ប៊ុន ហើយថ្មីៗត្រូវបានខាង អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញលា ចេញលិខិតជូនដំណឹងអំពីរអនុវត្តដោយស្ម័គ្រចិត្ត តម្រូវឲ្យពួកគាត់រើចេញនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

បើតាមសំដីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ថា ពួកគាត់បានទិញបុរីពីក្រុមហ៊ុននៅសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកង ដែលពីមុនគឺខណ្ឌចំការមន តាំងពីឆ្នាំ ២០១៤ រហូតមកដល់សព្វថ្ងៃ ហើយមានអ្នកខ្លះទៀត ក៏បានទិញតតគ្នាអស់រយៈពេល ៥ទៅ៦ ឆ្នាំមកហើយ ហើយនៅថ្មីៗនេះ ក៏មាន អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញលា ចេញលិខិតជូនដំណឹងអំពីអនុវត្តដោយស្ម័គ្រចិត្ត បានចេញសេចក្ដីប្រកាសឲ្យពួកគាត់រើចេញពីលំនៅឋានចាប់ពីថ្ងៃដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

ពួកគាត់បានលើកឡើងបន្តថា កាលពីគាត់ទិញនៅឆ្នាំ ២០០៤ រហូតការសាងសង់រួចឆ្នាំ២០០៥គឺកាលនោះ គឺមានលិខិតស្នាមត្រឹមត្រូវទៅចេញពីអាជ្ញាធរថ្នាក់សង្កាត់ដឹងលឺមានមានស្នាមមេដៃផង ស្រាប់តែពេលនេះគឺត្រូវបានខាងសាលាដំបូងរាជធានីភ្នំពេញចេញសេចក្ដីប្រកាសឲ្យពួកគាត់រើចេញ ធ្វើឲ្យពួកគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំង ប្រជាពលរដ្ឋដែលបានទិញផ្ទះតគ្នាគាត់បានលើកឡើងថា បើសិនជាដីនៅផ្ទះមានទំនាស់ហេតុអ្វីពេលដែលពួកគាត់ទិញ ហេតុអ្វីបានជាអាជ្ញាធរព្រមស៊ីញ៉េសិទ្ធិពីម្ចាស់ផ្ទះមួយទៅម្ចាស់ផ្ទះចាស់ទៅម្ចាស់ផ្ទះថ្មី ។

ជាចុងក្រោយប្រជាពលរដ្ឋទាំងជាង ១០០ គ្រួសារបានស្នើសុំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផងព្រោះពួកគាត់ទិញផ្ទះនេះអស់លុយច្រើនអ្នកខ្លះក៏ចងការធនាគារ ហើយអ្នកខ្លះទៀតប្រសិនបើដូច្នេះមែនពួកគាត់គ្មានផ្ទះសម្បែងស្នាក់នៅទេដូច្នេះពួកគាត់មានតែស្នើសុំឲ្យអាជ្ញាធរមេត្តាជួយដល់ពួកគាត់ធ្វើយ៉ាងណាដើម្បីអោយពួកគាត់មានផ្ទះជាទីជំរកផងដឹងហើយសម័យនេះសុទ្ធតែការបង់រំលោះមិនមែនមានលុយទិញទាំងស្រុងទេខ្លះក៏យកប្លង់ដីទៅបញ្ជាំនៅធនាគារ ៕ សរស្មី


ចែករំលែក៖