ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីយោធាកងពលលេខ៤ម្នាក់ ដឹកឈើប្រណីតត្រូវកងរាជអាវុធហត្ថស្រុកអន្លង់វែងឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថស្រុកអន្លង់វែងចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯកហើន សំបោន មេការរងមូលដ្ឋាន ស្រុកអន្លង់វែង សហការជាមួយមន្រ្តីផ្នែករដ្ឋបាលព្រៃឈើស្រុក អន្លង់វែង ដោយមានការសម្របសម្រួលដោយ លោកប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះបង្រ្កាបរថយន្តមួយគ្រឿង ម៉ាក អីុស៊ុយស៊ុយ ពណ៌ត្រេអ៊ី (ខ. ម) ២.០១៤៤ ដឹកឈើប្រណីតប្រភេទ បេង ចំនួន០៦សន្លឹក ស្មើ០,៥០៧ម៉ែត្រគូប នៅចំណុច ភូមិទំនបលើ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

អ្នកបើកបរ ឈ្មោះឆាយ តាំង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរយោធា កងពលតូចលេខ៤១ មានទីលំនៅភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

បច្ចុប្បន្នជនង្ស័យព្រមទាំងវត្ថុតាងខាងលើប្រគល់ឲ្យជំនាញ រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងរក្សាទុក និងចាត់ការតាមផ្លូវច្បាប់ ៕ ប៉ែន នួន


ចែករំលែក៖