ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តបុករបងការដ្ឋានសំណង់កោះពេជ្របណ្ដាលឲ្យអ្នកបើករថយន្ត និងអ្នករួមដំណើររបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តស៊េរីទំនើបជ្រុលទៅបុករបងការដ្ឋានសំណង់កោះពេជ្រ បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ត រងរបួសធ្ងន់ម្នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៤រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្នុងការដ្ឋានសំណង់ ១កន្លែង ក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពត៌មានពីបុរសជាសន្តិសុខយាមនៅក្នុងកោះពេជ្រម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងតែអង្គុយយាមនៅទីតាំងខាងលើ ស្រាប់តែឃើញបុរស៣នាក់ ជាជនជាតិចិន មិនដឹងទៅណាទេ បានបើករថយន្តស៊េរីទំនើប១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AB-6666 ធ្វើដំណើរតាមផ្លូវសុភមង្គល ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន បានរេចង្កូតជ្រុលទៅបុករបងការដ្ឋានសំណង់ បណ្ដាលឲ្យធ្លុះចូលទៅខាងក្នុង រងការខូចខាតសម្ភារមួយចំនួន បណ្ដាលឲ្យបុរសម្នាក់ ដែលជាអ្នកបើកបរ រងរបួសបាក់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ ។ ដោយទ្បែកអ្នករួមដំណើរ២នាក់ទៀត រងរបួសតិចតួច បានគេចចេញពីកន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ រួចបានឲ្យតំណាងភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងរថយន្តបង្ក សុខចិត្តសងថ្លៃខូចខាតលើសម្ភារ ដែលរងការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿង ៕ ជ្រោយពេជ្រ


ចែករំលែក៖