ព័ត៌មានទាន់ហេតុការណ៍៖

ឃើញមិត្តភក្តិប្រពន្ធស្រវឹងដេកលែងដឹងខ្លួន ឱកាសល្អចាប់ដោះខោអាវបំណងរំលោភ ស្រាប់តែប្រពន្ធមកទាន់

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​នាំ​ទៅ​ផឹកស៊ី​នៅ​បន្ទប់​មិត្ត​ភក្តិជិតបន្ទប់​គ្នាជួបជុំគ្នា ពេលដែលស្រវឹងរៀងខ្លួន ក៏នាំគ្នាទៅបន្ទប់ជួលរៀងខ្លួន បន្ទាប់មកដោយសារឃើញមិត្តភក្តិប្រពន្ធស្រវឹងលែងដឹងខ្លួន ដេកក្នុងបន្ទប់ជួលម្នាក់ឯង ឃើញឱកាសល្អក៏លបចូលរួចចាក់សោខាងក្នុងចាប់ដោះខោអាវបំណងរំលោភស្រាប់តែប្រពន្ធមកទាន់ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ នៅផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​រហូតមកដល់វេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ទើបសមត្ថកិច្ចចាប់ខ្លួនយកមកសួរនាំ ។

ជនសង្ស័យ​ខាងលើមាន ឈ្មោះ សួន ផា​ន់​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​កន្លែងកើតហេតុ​ខាងលើ ​ស្រុកកំណើតនៅស្រុក បារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពី​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​២៣ ខែមក​រា ឆ្នាំ២០២០ នៅ​ម៉ោង​១១ព្រឹក​ រូប​គាត់ និង​មិត្ត​ភ័ក្ដិ ដោយ​មាន​គ្នា​៥​នាក់​ ស្រី​៣​នាក់ និង​ប្រុស​២​នាក់បាន​នាំ​គ្នា​ផឹកស៊ី​នៅ​មុខ​បន្ទប់​ជួលរហូតទៅដល់​ម៉ោង​៣​រសៀល ។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​រូប​នាង​ផឹកស៊ី​ស្រវឹង​ខ្លាំង​ពេក​ ដោយ​ទន់​ខ្លួន​ផង​នោះ ត្រូវ​បាន​សង្សារ​មិត្ត​ភ័ក្ដិ​ម្នាក់​គ្រាហ៍​ចូល​ក្នុង​បន្ទប់ ហើយ​បាន​ទាញ​ទ្វារ​បិទ រួច​ក៏​នាំ​គ្នា​ទៅ​បន្ទប់​ជួល រៀងខ្លួន​អស់​ទៅ​ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នៅ​ម៉ោង​៣​ និង​៣០​នាទី​រសៀលថ្ងៃដដែលស្រាប់តែ​ជនសង្ស័យ​មក​បន្ទប់​ជួល​នារី​រង​គ្រោះ​ម្តងទៀត លបលួច​ចូល​បន្ទប់​នាង​ចាក់សោ​ពី​ក្នុង និងធ្វើសកម្មភាពដោះខោអាវនាងគោល​បំណង​រំលោភសេពសន្ថវៈ​ ភ្លាមនោះ​ប្រពន្ធ​បុរស​នោះ​មក​ទាន់​ ដោយ​ច្រាន​ទ្វារ​ផាំង​ឃើញ​ស្តែង​នឹង​ភ្នែក​ធ្វើ​ឲ្យឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​របស់​ខ្លួន រួច​ក៏​ទៅ​ផ្ទះ​ជួល​វិញ​បាត់​ទៅ ។

ប្រភព​ដ​ដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ស្វាង​ស្រា ក៏​ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ដើម្បី​ឲ្យសមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ខាងលើ​មក​សួរនាំ ។

ក្រោយ​ពេល​កើតហេតុ​រយៈពេល​៤​ថ្ងៃ​ទៅ​ហើយ ជន​រង​គ្រោះ​នៅ​តែ​ឃើញ​ជនសង្ស័យ​ដើរហើរ​ធម្មតា ហើយ​ពេល​សួរនាំ​ដូច​មិនដឹង​រឿង​អ្វី​សោះ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ប៉ុស្តិ៍​នគរបាល​ម្តងទៀត ដើម្បី​សួរនាំ​សំណុំរឿង​ខាងលើ ទើប​នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៧ ខែមករា​ សមត្ថកិច្ច​ចុះ​ទៅ​អន្តរា​គមន៍​ឃាត់​ជនសង្ស័យ​មក​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ហើយ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖