ព័ត៌មានទាន់ហេតុការណ៍៖

តណ្ហាឡើងដល់កម្រិតកំពូលចូលកន្លែងម៉ាស្សារួមភេទរួចចេញមកវិញអត់លុយគ្រប់ ទាញកាំភ្លើងបាញ់៦គ្រាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យតណ្ហាឡើងដល់កម្រិតកំពូលទប់អារម្មណ៍លែងជាប់ ចូលទៅកន្លែងម៉ាស្សាដើម្បីរួមភេទបន្ធូរអារម្មណ៍រួចរាល់ហើយចេញមកវិញ គ្មានឲ្យលុយគ្រប់ ទាញកាំភ្លើងបាញ់រះ៦គ្រាប់ ហើយគេចខ្លួនបាត់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២០ និង ១០ នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខព្រលានយន្តហោះពោចិនតុង ហាងយីហោ (យីហោ លី លី)ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីជនរងគ្រោះឈ្មោះ ប៉ោក​ សេរីវុធ​ ភេទទីបី កែភេទជាមនុស្សស្រីគ្រប់លក្ខណៈ ដែលធ្វើការនៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៨​ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GQ 2181 មករករូបគាត់ឲ្យម៉ាស្សា និងកោសជប់ថែមទាំងរួមភេទទៀតក្នុងតម្លៃ ២៥ ដុល្លារពេលនោះក៏បានព្រមព្រៀងគ្នារួចរាល់ហើយ ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីកោសជប់ម៉ាស្សា និងរួមភេទរួចហើយជនសង្ស័យក៏បានចេញមកក្រៅវិញរួចដកលុយចំនួន១ម៉ឺនរៀលមកឲ្យគាត់ដោយខុសពីតម្លៃដែលបានចចារព្រមព្រៀងគ្នាធ្វើឲ្យមានការឈ្លោះប្រកែក និងទាស់សំដីគ្នាមួយប្រ៉ាវ ។ ភ្លាមៗនោះបុរសជាខ្មាន់កាំភ្លើងបានចេញពីកន្លែងកើតហេតុទៅបាត់ដោយបន្សល់ទុកម៉ូតូនៅ នឹងកន្លែងកើតហេតុ ។ ស្រាប់តែមួយសន្ទុះក្រោយមក លេចមុខបុរសដែលជាខ្មាន់កាំភ្លើងមកវិញ ដោយមានស្ពាយកាំភ្លើងAKមួយដើម រួចបានបាញ់រះចំនួន ៦គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបុរសដែលជាខ្មាន់កាំភ្លើងបានធ្វើសកម្មភាពបាញ់រះរួចហើយបានយកម៉ូតូចេញជិះគេចខ្លួនបាត់ស្រមោលតែម្ដង តែមិនបង្កឲ្យមានអ្នករងរបួស ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចុះមកអន្តរាគមន៍ និងសួរនាំនៅ និងកន្លែងកើតហេតុលើងាយស្រួលកម្លាំងសមត្ថកិច្ចមើលការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖