ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើជាងតោនរថយន្ត មិនសូវកាក់កប ដើរលួចម៉ូតូគេមិនបានសម្រេច ជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជាងតោនរថយន្តម្នាក់ ជិះម៉ូតូដើរធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងមិនបានសម្រេច ក៏ត្រូវកម្លាំងនគរបាលល្បាតរបស់ខណ្ឌមានជ័យ ប្រទះឃើញក៏ឃាត់ខ្លួនបានភ្លាមៗ រួមទាំងឧបករណ៍សម្រាបកាច់.កម៉ូតូមួយឈុត ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ នៅចំណុច ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ជូ លីន ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងតោនរថយន្ត (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

វត្ថុតាងចាប់យក ៖ ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១០ លេខតួ+ម៉ាស៊ីន 8426810 ពាក់ស្លាកលេខ ភ្នំពេញ 1AL 9412 ,ទុលឡឺវីសចំនួន០១,សោរចិញ្ចៀនលេខ១០ចំនួន០៣,សោរចិញ្ចៀនលេខ១៤ចំនួន០១,សោរទីបលេខ៥ចំនួន០១,ដែកចុងស្រួចចំនួន០១,ដង្កាប់ចំនួន០១និង ដែកលួសសរសៃចំនួន០២កំណាត់ (ជារបស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖