ជំងឺកូរ៉ូណា (2019-nCoV) នៅវូហាន ខេត្តHubei ភាគកណ្តាលប្រទេសចិន មកដល់ពេលនេះសម្លាប់មនុស្សកើនឡើង៣០៥នាក់ និងឆ្លងសរុប២៧ប្រទេស ស្មើមនុស្ស ១៤ ៥៧៩នាក់ ក្នុងនោះ នៅប្រទេសចិនមានអ្នកស្លាប់៣០៤នាក់ហើយហ្វីលីពីនស្លាប់ម្នាក់ ។ ប្រទេសចំនួន២៧កំពុងឆ្លងជំងឺនេះ ។
ជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មី ផ្ទុះឡើងដំបូងគេនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុង វូហាន ខេត្តHubei ប្រទេសចិន បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ខណៈដែលក្រុមស្រាវជ្រាវ និងអង្គការសុខភាពពិភពលោកក៏ដូចស្ថាប័នសុខាភិបាលផ្សេងៗ មិនទាន់រកថ្នាំបង្ក ឬវាក់សាំងព្យាបាលឃើញនៅឡើយទេ ។ ពីមួយថ្ងៃទៅមួយថ្ងៃ គ្រប់នាទី ជំងឺនេះកាន់តែមានសន្ទុះឆ្លងយ៉ាងឆាប់រហ័ស ហើយសម្លាប់អ្នកជំងឺលឿនខ្លាំងណាស់ ។
រហូតមកដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសចំនួន២៧បានឆ្លងជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មីនេះដែរ ស្របពេលដែលប្រទេសជុំវិញពិភពលោករិតបន្តឹងការប្រស្រ័យទាក់ទងធ្វើដំណើរទៅកាន់ប្រទេសចិន និងជាកត្តាមួយបណ្តាលឲ្យវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ។
ប្រទេសចិន ជាប្រទេសដើមកំណើតនៃមេរោគនេះ មានអ្នកផ្ទុកជំងឺរហូតដល់ ១៤ ៤០១នាក់ និងស្លាប់៣០៤នាក់,
ប្រទេសជប៉ុន ឆ្លងជំងឺនេះ២០នាក់
ប្រទេសថៃ ឆ្លង១៩នាក់
ប្រទេស សិង្ហបុរីឆ្លង១៨នាក់
ដែនដីហុងកុង ឆ្លងជំងឺនេះ ១៣នាក់
ប្រទេស អូស្ត្រាលី ឆ្លងជំងឺនេះ ១២នាក់
ប្រទេស កូរ៉េខាងត្បូង ១២នាក់
ដែនដីកោះតៃវ៉ាន់ ឆ្លងជំងឺនេះ១០នាក់
ប្រទេសអាល្លឺម៉ង់ ឆ្លងជំងឺនេះ ៨នាក់
ប្រទេសម៉ាឡេស៊ី ឆ្លងជំងឺនេះ៨នាក់
ប្រទេសអាមេរិក ឆ្លងជំងឺនេះ ៨នាក់
ដែនដីម៉ាកាវ ឆ្លងជំងឺនេះ៧នាក់
ប្រទេសបារាំង ឆ្លងជំងឺនេះ ៦នាក់
ប្រទេសវៀតណាម ឆ្លងជំងឺនេះ៦នាក់
អារ៉ាប៊ីសាអ៊ូឌីតឆ្លងជំងឺនេះ៥នាក់
ប្រទេសកាណាដា ឆ្លងជំងឺនេះ៤នាក់
ប្រទេសអ៊ីតាលីឆ្លងជំងឺនេះ២នាក់
ប្រទេសរុស្ស៊ី ឆ្លងជំងឺនេះ ២នាក់
អង់គ្លេស ឆ្លង២នាក់
ប្រទេសហ្វីលីពីន ឆ្លង២នាក់ ស្លាប់អស់ម្នាក់
ប្រទេសឥណ្ឌា ឆ្លង២នាក់
ប្រទេសហ្វាំងឡង់ឆ្លង១នាក់
កម្ពុជា ឆ្លងម្នាក់
ប្រទេសនេប៉ាល់ ឆ្លាង១នាក់
ប្រទេសអេស្ប៉ាញ ឆ្លង១នាក់
ប្រទេស ស្រីលង្កា ឆ្លង១នាក់ និង
ប្រទេសស៊ុយអែត ឆ្លង១នាក់ ៕