ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ជំងឺកូរ៉ូណា​ ឆ្លងមនុស្សជាង ១៤ ៥៧៩ នាក់ និងស្លាប់​ជាង ​៣០៥ នាក់, នៅហ្វីលីពីន ស្លាប់ម្នាក់ផងដែរ

ចែករំលែក៖

ជំងឺកូរ៉ូណា (2019-nCoV)​ នៅវូហាន ខេត្តHubei ភាគកណ្តាល​ប្រទេសចិន​ មកដល់ពេលនេះ​សម្លាប់​មនុស្ស​កើនឡើង​៣០៥នាក់ និងឆ្លង​សរុប​២៧ប្រទេស ស្មើមនុស្ស ១៤ ៥៧៩នាក់ ក្នុងនោះ នៅប្រទេសចិនមានអ្នកស្លាប់៣០៤នាក់ហើយហ្វីលីពីនស្លាប់ម្នាក់ ។ ប្រទេស​ចំនួន​២៧​កំពុងឆ្លងជំងឺនេះ ។

ជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មី ផ្ទុះឡើងដំបូង​គេ​នៅក្នុងខែ​ធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុង វូហាន ខេត្តHubei ប្រទេសចិន បានឆ្លងរាលដាល​យ៉ាងឆាប់រហ័ស ខណៈដែល​ក្រុមស្រាវជ្រាវ​ និងអង្គការសុខភាព​ពិភពលោក​ក៏ដូចស្ថាប័នសុខាភិបាលផ្សេងៗ​ មិនទាន់រកថ្នាំ​បង្ក ឬវាក់សាំង​ព្យាបាល​ឃើញនៅឡើយទេ ។ ពីមួយថ្ងៃទៅមួយថ្ងៃ គ្រប់នាទី ជំងឺនេះ​កាន់តែមានសន្ទុះឆ្លងយ៉ាងឆាប់រហ័ស ហើយសម្លាប់អ្នកជំងឺលឿនខ្លាំងណាស់ ។

រហូតមកដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសចំនួន២៧​បានឆ្លងជំងឺ​រលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មីនេះដែរ ស្របពេលដែល​ប្រទេសជុំវិញពិភពលោក​រិតបន្តឹង​ការប្រស្រ័យ​ទាក់ទងធ្វើដំណើរ​ទៅកាន់ប្រទេសចិន និងជាកត្តាមួយបណ្តាលឲ្យវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ។

ប្រទេសចិន ជាប្រទេសដើមកំណើតនៃមេរោគនេះ មានអ្នកផ្ទុកជំងឺរហូតដល់ ១៤ ៤០១នាក់ និងស្លាប់​៣០៤នាក់,

ប្រទេសជប៉ុន ឆ្លងជំងឺ​នេះ​២០នាក់

ប្រទេស​ថៃ ឆ្លង​១៩នាក់

ប្រទេស សិង្ហបុរី​ឆ្លង​១៨នាក់

ដែនដីហុងកុង ឆ្លងជំងឺនេះ​ ១៣នាក់

ប្រទេស អូស្ត្រាលី ឆ្លងជំងឺនេះ ១២នាក់

ប្រទេស កូរ៉េខាងត្បូង ១២នាក់

ដែនដីកោះតៃវ៉ាន់ ឆ្លងជំងឺនេះ​១០នាក់

ប្រទេសអាល្លឺម៉ង់ ឆ្លងជំងឺនេះ ៨នាក់

ប្រទេសម៉ាឡេស៊ី ឆ្លងជំងឺនេះ​៨នាក់

ប្រទេសអាមេរិក ឆ្លងជំងឺនេះ ៨នាក់

ដែនដី​ម៉ាកាវ ឆ្លងជំងឺនេះ​៧នាក់

ប្រទេសបារាំង​ ឆ្លងជំងឺនេះ ៦នាក់

ប្រទេសវៀតណាម ឆ្លងជំងឺនេះ៦នាក់

អារ៉ាប៊ីសាអ៊ូឌីត​ឆ្លងជំងឺនេះ​៥នាក់

ប្រទេសកាណាដា ឆ្លងជំងឺនេះ​៤នាក់

ប្រទេសអ៊ីតាលី​ឆ្លងជំងឺនេះ២នាក់

ប្រទេសរុស្ស៊ី ឆ្លងជំងឺនេះ ២នាក់

អង់គ្លេស ឆ្លង២នាក់

ប្រទេសហ្វីលីពីន ឆ្លង២នាក់ ស្លាប់អស់ម្នាក់

ប្រទេសឥណ្ឌា ឆ្លង២នាក់

ប្រទេសហ្វាំងឡង់ឆ្លង១នាក់

កម្ពុជា ឆ្លងម្នាក់

ប្រទេសនេប៉ាល់ ឆ្លាង១នាក់

ប្រទេសអេស្ប៉ាញ ឆ្លង១នាក់

ប្រទេស ស្រីលង្កា ឆ្លង១នាក់ និង

ប្រទេសស៊ុយអែត ឆ្លង១នាក់ ៕


ចែករំលែក៖