ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួល ត្រូវរថយន្តបុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួល ត្រូវរថយន្តបុករងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតហេតុកាលពីម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតតាមផ្លូវលេខ២០០៤ ក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមអះអាងពីក្រុមគ្រួសារយុវជនរងគ្រោះ មានឈ្មោះ សុខ សាន្ត ហៅសេដ្ឋា អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបាមឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CX-6037 ធ្វើដំណើរតាមផ្លូវលេខ២០០៤ ក្នុងទិសដៅពីលិចទៅកើតគោលបំណងទៅរៀនគួរ ។ ខណៈមកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿង បានដួលចូលពីមុខរថយន្ត កំពុងបើកស្របទិស ម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AB-7312 បើកបរដោយស្ត្រីម្នាក់ បានបុកបណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ សន្លប់ស្តូកនៅនឹងកន្លែង ។

បន្ទាប់ពកើតហេតុ ជនរងគ្រោះ ត្រូវបាន រថយន្ដសង្រ្គោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តនឹងម៉ូតូទាំង២គ្រឿង សមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅផ្នែកជំនាញចរាចរនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖