ព័ត៌មានទាន់ហេតុការណ៍៖

ដាច់យូរជូរមាត់ អតីតប្ដីឡើងទៅចាប់ប្រពន្ធរំលោភរហូតបានសម្រេច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសជាអតីតប្តីមួយរូប ទំនងជានឹកឃើញរបស់ចាស់ ក៏ឡើងទៅលើផ្ទះរំលោភអតីតប្រពន្ធរហូតបានសម្រេច ចុងក្រោយត្រូវនាងប្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។ ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួនទើបជនសង្ស័យភ្ញាក់ខ្លួនថាស្មានតែធ្វើរបៀបនេះប្រពន្ធត្រូវជាមួយខ្លួនវិញ តែចុងក្រោយត្រូវនាងស្នើឲ្យសមត្ថកិច្ចយកខ្លួនទៅដាក់គុកទៅវិញ ។

ហេតុការណ៍អតីតប្តីចាប់រំលោភប្រពន្ធនេះកើតឡើងនាវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០ នៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ជនរងគ្រោះជាអតីតប្រពន្ធមានឈ្មោះគ.ច.ធ អាយុ៣៦ឆ្នាំ ។ ប្ដីប្រពន្ធនេះបានលែងលះគ្នាអស់រយៈពេល៣ឆ្នាំមកហើយ ។ បុរសជាប្តីសង្ស័យចាប់រំលោភនេះ ឈ្មោះ ទៀង សីហា អាយុ៣៩ឆ្នាំ ។

ប្រភពពីសមត្ថកិច្ចស្រង់សម្ដីអតីតប្រពន្ធជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីក្បាលព្រលប់ នាងបានរៀបចំហូបបាយជាមួយកូន ហើយបាននាំគ្នាសម្រាកនៅលើផ្ទះ ដោយបានចាក់សោទ្វារបង្អួចយ៉ាងត្រឹមត្រូវ ។

ប្រភពបន្តថា កំពុងតែលង់លក់ក្នុងដំណេកស្រាប់តែនាងឮសូរសំឡេងក្ឌាំងៗជាសំឡេងធាក់ទ្វារ ។ ដំបូងនាងគិតស្មានថា ជាចោរគាស់ផ្ទះ ដោយនាងបានងើបមើលម៉ោងគឺចន្លោះម៉ោង៣ ជិត៤ទៀបភ្លឺ នៅពេលដែលនាងចេញពីមុង ស្រាប់តែលេចមុខបុរសជាអតីតប្តីបានមុខចាប់ច្របាច់កនាងហើយផ្ដួលធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេចទើបលែងនាងវិញ ។

ក្រោយពេលដែលធ្វើសកម្មភាពរំលោភខ្លួនរួចហើយ បុរសជាអតីតប្តីបានចុះពីលើផ្ទះធ្វើព្រងើយហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងអីចឹង ។ ពេលនោះ នាងបានទូរស័ព្ទប្ដឹងសមត្ថកិច្ចនគរបាលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនអតីតប្ដីកំហូចរូបនេះដើម្បីចាត់ការតាមនីតិវិធី ។

ក្រោយពេលសមត្ថកិច្ចឃាត់ខ្លួន អតីតប្ដីបានឆ្លើយសារភាពថា មុនពេលសម្រេចចិត្តបែបនេះ ខ្លួនបានចូលនិយាយលួងលោមប្រពន្ធច្រើនដងមកហើយ ដើម្បីសុំជានាត្រូវគ្នាវិញ ព្រោះតាំងពីព្រមលែងលះជាមួយប្រពន្ធអស់រយៈពេលបីឆ្នាំមកហើយ ខ្លួនមិនដែលទៅមានស្រីញីឯណានោះទេ ដោយនឹកស្រឡាញ់ប្រពន្ធនៅឡើយ ខ្លួនក៏សម្រេចចិត្តធ្វើបែបនេះ ព្រោះស្មានថា ក្រោយធ្វើបែបនេះដាក់នាងហើយ នាងយកខ្លួនធ្វើជាប្ដីវិញ ។

ជនសង្ស័យបន្តថា មិនត្រឹមតែមិនយកខ្លួនជាប្ដីវិញនោះទេ នាងថែមទាំងបានស្នើសុំឲ្យសមត្ថកិច្ចចាត់ការរូបខ្លួនតាមនីតិវិធី និងស្នើសុំឲ្យដាក់ទោសតាមច្បាប់ទៀតផង ។

នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺបន្តនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖