ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលការពារព្រំដែនវរៈ៨១៩ ចុះល្បាតរួមគ្នាចុះពិនិត្យបង្គោលសីមា៦២ ដែលទឹកច្រោះធ្លាក់ក្នុងអូរ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលការពារព្រំដែនគោក វរៈ៨១៩ សហការជាមួយភាគីថៃ ចុះពិនិត្យបង្គោលសីមាលេខ៦២ នៅក្នុងអូរដែលទឹកហូរច្រោះ ក្រោយពីប្រទះឃើញភាគីទាំងពីររក្សាទុកនៅកន្លែងដដែល ។

ការចុះពិនិត្យបង្គោលសីមា នេះធ្វើឡើងកាលព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចន្លោះស្រុកកំរៀង និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

លោកវរៈសេនីយ៍ឯក ម៉ង់សុី មេបញ្ជាការ នគរបាលវរៈ៨១៩ បានប្រាប់ឲ្យដឹងថា បញ្ជូនកម្លាំងដឹកនាំដោយលោកវរសេនីយ៍ត្រី ខែង ថន និងលោកវរសេនីយ៍ទោ ឈុន ឈិត មេបញ្ជាការរងទទួលដឹកនាំផ្នែកជំនាញ និងប៉ុស្តិ៍ការពារព្រំដែនបឹងអាជាង រួមដោយកងកម្លាំងការពារព្រំដែន 504 សហការជាមួយទាហានឈុតខ្មៅថៃ ឆក4 ។

ក្នុងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងភាគីប្រទេសទាំងពីរ ពេលចុះពិនិត្យបង្គោលសីមា លេខ៦២ ដែលត្រូវបានទឹកជំនន់ហូរច្រោះធ្លាក់ចូលក្នុងស្ទឹង ។

លោកបានបន្តទៀតថា បន្ទាប់ពីសហការចុះពិនិត្យរួចមក ភាគីទាំងសងខាងមិនបានប៉ះពាល់អ្វីទាំងអស់ ទុកនៅកន្លែងដដែល និងបានពិភាក្សា បូកសរុបរបាយការណ៍រាយការណ៍ជូនថ្នាក់លើបន្តឲ្យបានជ្រាប ៕ ស សារ៉េត


ចែករំលែក៖