ក្រុងព្រះសីហនុ៖ កងរាជអាវុធហត្ថស្នាក់ការទំនប់រលក បង្ក្រាបជនសង្ស័យ ដែលធ្វើសកម្មភាពគាស់ផ្ទះ ចូលលួចសម្ភារក្នុងផ្ទះរបស់គេ កាលពីម៉ោង៩យប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្រុមទី៨ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។
ប្រភពបន្តថា ជនសង្ស័យ ១ឈ្មោះ ផាន់ ជាន ហៅ នុច ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់បណ្តោះអាសន្នក្រុម៣៥ ភូមិ៣សង្កាត់១ក្រុងព្រះសីហនុ ។ ២ឈ្មោះ ដេន ដាលីន ហៅ ត្រេន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅដូចគ្នា ។
សម្ភារដកហូតរួមមាន៖ ម៉ាស៊ីនត្រជាក់ចំនួនគ្រឿង, ទូរសព្ទ័មួយគ្រឿង, អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរមួយសន្លឹក, កាតធនាគារអេសុីលីដាមួយសន្លឹក, កាបូបលុយមួយ និងលុយខ្មែរ ៥ ៥០០រៀល ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជួនសាលាដំបូងដើម្បីផ្តាន្ទាទោសតាមច្បាប់ ៕ ឆ្លាមសមុទ្រ