ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចន្តអគ្គិសនីឆេះផ្ទះផ្អេីលសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ​ មួយកន្លែងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកបាញ់ពន្លត់កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៦ខែកុម្ភះ​ឆ្នាំ២០២០​ នៅក្នុងបុរីLV ផ្ទះលក់ហ្វេលេខC4 យីហោ​ ប្រសព្វ​ ការហ្វេ​ ជាន់ទី២​ ភូមិទួលពង្រសង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះឣៀង វុទ្ធា ភេទស្រីអាយុ 41 ឆ្នាំ  ស្នាក់នៅកន្លែងកេីតហេតុខាងលេី។

ប្រភព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុម្ចាស់ផ្ទះបានដាក់ខោអាវបោកគក់ចោលនៅជាន់ទី២ដែលជាន់សម្រាប់ទុកដាក់ឥវ៉ាន់​ ហេីយបានចេញក្រៅបាត់លុះមកដល់វេលាកេីតហេតុស្រាប់តែឆ្លងចរន្តអគ្គិសនីពីម៉ាស៊ីនបោកខោអាវបណ្តាលឲ្យចេញជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាយកបំពុងពន្លត់អគ្គិភ័យមកបាញ់និងអ្នកខ្លះរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចាច្រេីនគ្រឿងមកអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថា​ មូលហេតុនៃការឆេះខាងលេីនេះបណ្តាលមកពីផ្ទុះម៉ាស៊ីនបោកខោអាវ និងខូចខាតម៉ាស៊ីនបោកខោអាវមួយ ម៉ាស៊ីនភ្លើងមួយ កៅអីចំនួន 10 ធុងទឹកជ័រ ២។

សមត្ថកិច្ចបានបន្តថា​ ក្នុងប្រតិបត្តិការ​បង្កការគ្រោះអគ្គិភ័យខាងលេីនេះដោយមានការចូលរួមពីឡានពន្លត់អគ្គីភ័យរាជធានីភ្នំពេញ 4 គ្រឿង  ង70 3គ្រឿងស្រាបៀរកម្ពុជា1 គ្រឿង។
ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរាជធានីភ្នំពេញអស់ 2គ្រឿងបានរលត់ជាស្ថាពរនៅវេលាម៉ោង ៩និង៣៥នាទីថ្ងៃខែដដែល៕ សុខាសែនជ័យ


ចែករំលែក៖