ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលការពារព្រំដែនស្អំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ចាប់យកថ្នាំញៀននិងវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ម្សិលមិញ កម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនស្អំ ប្រចាំនៅច្រករបៀង៧មករា បានចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដែលពាក់ព័ន្ធនឹងការចរាចរថ្នាំញៀន នៅត្រង់ចំណុចបង្គោលព្រំដែនលេខ១១១ លើផ្លូវខ្សែក្រវាត់ព្រំដែន ជិតរបៀង៧មករា ក្នុងភូមិសាស្ដ្រភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខណៈកម្លាំងបានចាប់យកវត្ថុតាងមួយចំនួន ។

មេប៉ុស្ដិ៍នគរបាលការពារព្រំដែនស្អំបានឲ្យដឹងថា ការងារនេះធ្វើឡើងកាលពីម្សិលមិញ ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៩៖៣០នាទី ដោយកម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនស្អំ ប្រចាំនៅច្រករបៀង៧មករា បានចាប់ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ម៉ុន អន អាយុ៣៧ឆ្នាំ រស់នៅភូមិដារកណ្ដោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានឆែកឃើញមានវត្ថុតាងពាក់ព័ន្ធបទល្មើស និងថ្នាំញៀន នៅចំណុចបង្គោលព្រំដែនលេខ១១១ លើផ្លូវខ្សែក្រវាត់ព្រំដែន ជិតរបៀង៧មករា ក្នុងភូមិសាស្ដ្រភូមិ៧មករា ឃុំដារ ស្រុកមេមត់ ។

លោកមេប៉ុស្តិ៍ឲ្យដឹងថា ចំពោះវត្ថុតាងដែលចាប់យកបានរួមមាន ៖
1- ម៉ូតូម៉ាកស៊ីរូស០១គ្រឿង(គ្មានស្លាកលេខ)
2- ទូរស័ព្ទ IPHONE ០១គ្រឿង
3-ម្សៅពណ៍សថ្លា (ថ្នាំញៀន) ៧កញ្ចប់តូច
3- ប្រាក់ ១៤៤,០០០រៀល
4- ជម្ពាមកៅស៊ូ ០១។

ចំពោះជនសង្ស័យរូបនេះ ប៉ុស្ដិ៍នគរបាលការពារព្រំដែនស្អំបានប្រគល់ជូនការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖