ព័ត៌មានទាន់ហេតុការណ៍៖

លេង TikTok ម៉ាសប្បាយមកដល់ហើយ

ចែករំលែក៖

ភ្នំពេញ៖ សម្រាប់អ្នកចូលចិត្តលេង កម្មវិធីទូរស័ព្ទដៃ TikTok ជាមួយការមើលនិងថតវីដេអូនោះ ឥលូវនេះអ្នកទាំងអស់គ្នា មិនចាំបាច់ខ្វាយខ្វល់ថា ពីការអស់ទិន្នន័យអិុនធឺណិត ពេលកំពុងលេងទៀតទេ ជាមួយនឹងការផ្ដល់ជូនពីកម្មវិធីគម្រោង “លេង TikTok ម៉ាសប្បាយ” របស់ក្រុមហ៊ុន ស្មាត អាស្យាតា។

កុ្រមហ៊ុន ស្មាត អាស្យាតា បានបញ្ចេញគម្រោងថ្មីមួួយដែលមានឈ្មោះថា “លេង TikTok មា៉សប្បាយ” នាថ្ងៃនេះ ដើម្បីបង្កើតភាពសប្បាយកាន់តែអាស្ចារ្យបន្ថែមទៀត សម្រាប់អតិថិជនដែលចូលចិត្តការកំសាន្ដសប្បាយបែបឌីជីថលជាមួយកម្មវិធីទូរស័ព្ទដៃ TiK Tok ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាយើង។ គួរបញ្ចាក់ផងដែរថា អ្នកប្រើប្រាស់ Tik Tok ក្នុងប្រទេសកម្ពុជាមានប្រមាណ ៥០មឺុននាក់ យោងតាម Geeks In Cambodia។ជាមួយគម្រោងនេះ អ្នកប្រើប្រាស់គ្រាន់តែចំណាយត្រឹមតែ ៣ សេនក្នុងមួយថ្ងៃតែប៉ុណ្ណោះ អ្នកទាំងអស់គ្នាអាចរីករាយជាមួួយការប្រើប្រាស់អិុនធឺណេតមួយអស់ដៃ ដោយមិនចាំខ្វល់ពីការអស់ទិន្នន័យទៀតទេ។ ដើម្បីភា្ជប់គម្រោងស្វ័យប្រវត្តិ អ្នកគ្រាន់តែចុច *997# ហើយចុចបញ្ចូន ដោយចំនាយ៣សេនក្នុងមួយថ្ងៃ។ សម្រាប់អ្នកចង់ប្រើគម្រោងមួយថ្ងៃដោយមិនភ្ជាប់គម្រោងស្វ័យប្រវត្តិបន្ដ អ្នកអាចចុច *997*1# ហើយចុចបញ្ចូន ដោយចំនាយ៤សេនក្នុងការភ្ជាប់៕ វឌ្ឍនា

 


ចែករំលែក៖