ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មើរជើងកំពុងទាក់ទាញភ្ញៀវទេសចរណ៍នៅតាមតំបន់ប្រវត្តិសាស្ត្រ

ចែករំលែក៖

ខេត្ដឧត្តរមានជ័យ៖ ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ក្នុងស្រុកអន្លង់វែង ដែលជាតំបន់បន្សល់ទុកនូវស្លាកស្នាមចុងក្រោយជាប្រវត្តិសាស្រ្ត ជាប់ព្រំដែនកម្ពុជា ថៃ ក្នុងខេត្តឧត្តរមានជ័យ លើកទី២ ក្រោមប្រធានបទថ្មើរជើងប្រវត្តិសាស្រ្ត មានរយៈពេលបីថ្ងៃ ។

ព្រឹត្តិការណ៍នេះបានសហការគណៈកម្មាធិការអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអន្លង់វែង គណៈកម្មាធិការអូរឡាំពិកកម្ពុជា អាជ្ញាធរគ្រប់គ្រងតំបន់ និងមជ្ឍមណ្ឌលឯកសារកម្ពុជា ចាប់ពីថ្ងៃទី៧.៨.៩ ខែកុម្ភៈឆ្នាំ២០២០ខាងមុខ។

ក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ ដែលទទូលបានជោគជ័យនូវ នយោបាយឈ្នះឈ្នះក្នុងការបញ្ចប់់សង្គ្រាមនិងនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិទាំងមូល ។

បញ្ជាក់ថាព្រឹត្តិការណ៍ដ៏សំខាន់មានរយៈ៣ថ្ងៃនេះ នឹងមានការប្រកួតកីឡាជាច្រើនប្រភេទ រួមមានការរត់កម្សាន្តតាមផ្លូវឡើងភ្នំដងរែក មានរយៈចម្ងាយ៤គីឡូម៉ែត្រ, ការប្រណាំងទូកនៅបឹងតាម៉ុក, ការប្រណាំងជិះកង់យឺត, ការប្រគូតបាល់ទាត់បាល់ទះរវាងកម្ពុជា ថៃ, ការប្រកួតចំបាប់បុរាណរួមនឹងមានកម្មវិធីផ្សេងៗជាច្រើនទៀត ។ ក្នុងនោះមានសមាជិកចូលរួម ភាគីកម្ពុជា ៨០០ នាក់ ភាគីថៃ៨០៥ នាក់ ៕ ប៉ែន នួន


ចែករំលែក៖