ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីវ័យ៦០ឆ្នាំម្នាក់ ត្រូវអ្នករត់ឡំប្រឺតា ដឹកយកទៅរំលាភបានសម្រេច និងគំរាមសម្លាប់ រួចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីវ័យ៦០ឆ្នាំម្នាក់ ខណៈដែលគាត់ចេញពីផឹកស៊ីជាមួយបងប្អូនរៀងស្រវឹងស្រាងៗ ហើយបានហៅឡំប្រឺតាមួយគ្រឿង ដើម្បីជិះត្រលប់ទៅផ្ទះ ស្រាប់តែអ្នករត់ឡំប្រឺតាបានដឹកគាត់ទៅកន្លែងស្ងាត់ រួចចាប់គាត់យកចូលទៅក្នុងលូ ដែលគេទុកចោលតាមផ្លូវ ហើយធ្វើសកម្មភាពរំលាភរហូតបានសម្រេចម្តង និងបានគំរាមសម្លាប់គាត់ទៀតផង ។

ករណីខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅម្តុំកាណាឌីយ៉ា ផ្លូវវែងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីស្រី្តរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅលេងផ្ទះបងប្អូនឈ្មោះធឿន នៅផ្លូវរថភ្លើងខាងក្រោយសាលាតិចណូ ដោយនាំគ្នាផឹកស៊ីបន្តិចបន្តួច ។ លុះពេលកម្មវិធីចប់រូបគាត់មានសភាពស្រវឹងស្រឿងៗ ក៏បានហៅឡំប្រឺតាមួយគ្រឿង ឲ្យដឹកទៅផ្ទះនៅម្តុំសាលាសាមគ្គី ពេលនោះជនសង្ស័យបាននិយាយថាមីងឯងដេកសិនទៅចាំដល់ផ្ទះរូបគេនិងប្រាប់ ។

ជនរងគ្រោះបន្តថា ខណៈដែលកំពុងតែជិះធ្វើដំណើរទៅផ្ទះ ស្រាប់តែជនសង្ស័យបានដឹកគាត់ទៅរហូតដល់ម្តុំកាណាឌីយ៉ា ហើយពេលនោះគាត់សួរនាំថាដឹកទៅណាពូម៉េចក៏ស្ងាត់ម្ល៉េះ ភ្លាមនោះជនសង្ស័យបានចាប់ទាញគាត់ចុះពីលើឡំប្រឺតា រុញចូលទៅក្នុងលូដែលគេទុកចោល រួចធ្វើសកម្មភាពរំលាភបានសម្រេច និងគំរាមសម្លាប់ផងដែរ ។ ភ្លាមៗក៏មានបុរស២នាក់ ដែលសង្ស័យថាជាសមត្ថកិច្ចបានមកដល់ចំណុចកើតហេតុ ហើយគាត់សុំឲ្យគេជួយ ប៉ុន្តែបុរស២នាក់នោះមិនជួយ ព្រោះបុរសសង្ស័យបានឲ្យប្រាក់ទៅពួកគេ រួចនាំគ្នាគេចខ្លួនបាត់អស់ ។

ក្រោយកើតហេតុ បង្កការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៍មាន បានចុះទៅថតផ្តិតយករូបភាព និងដឹកស្រ្តីរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដែលតែគាត់មិនដាក់នោះទេ ហើយសមត្ថកិច្ចបានដឹកគាត់ទៅផ្ទះរបស់ខ្លួនវិញ ៕ សុខា សែនជ័យ


ចែករំលែក៖