ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីថៃ មកកម្ពុជា រឹបអូសគ្រឿងញៀនជាង ១៥គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីថៃ មកកម្ពុជា រឹបអូសគ្រឿងញៀនជាង ១៥គីឡូក្រាម ។

ប្រភពបានបញ្ជាក់ថា ការបង្ក្រាបនេះអនុវត្តតាមបញ្ជាដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា ។

ប្រភពបន្តថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២១ និង១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១១) ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងបឬល្មើសគ្រឿងញៀន និងចូលរួមដឹកនាំសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា នៅចំណុចបន្ទប់ជួល( គ្មានលេខ) ផ្លូវលេខ១១៣ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្នុងនោះ​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ០១នាក់៖ ឈ្មោះ ភី សុផល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ និងចាប់យកវត្ថតាង សង្ស័យគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ 15kg 358.65g, ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងម៉ូតូ១គ្រឿងផងដែរ ៕


ចែករំលែក៖