ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកFusoក្រឡាប់ខ្លួនឯងនៅខេត្តព្រះសីហនុ តែមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្តមួយគ្រឿងក្រឡាប់ដោយខ្លួនឯង កាលពីម៉ោង9យប់ ថ្ងៃ09 ខែកុម្ភៈ ឆ្នាំ2020 នៅចន្លោះ គីឡូម៉ែត្រ 167.168 ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលបើកបរក្នុងទិសដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ។

សមត្ថកិច្ចដែលចុះទៅជួយអន្តរាគមន៍ប្រាប់ថា រថយន្តនេះម៉ាកFusoពណ៌ត្រួយចេក ស្លាកលេខ 3A. 6683 របស់ក្រុមហ៊ុន S. P អ្នកបើកបរឈ្មោះ ឈឹម មាស ភេទប្រុស អាយុ35ឆ្នាំ រស់នៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមសមត្ថកិច្ចដដែលថា ករណីនេះមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ក្នុងនោះកម្លាំងអាវុធហត្ថស្នាក់ការ401 សហការជាមួយប៉ូលីសចរាចរណ៍ស្រុកព្រៃនប់ ជួយសម្រួល ចរាចរណ៍កន្លែងកើតហេតុ ហើយកិច្ចការបន្ត ប៉ូលីសបានចាត់ចែងតាមនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖