ព័ត៌មានទាន់ហេតុការណ៍៖

​ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅក្នុងស្រះទឹកខាងក្រោយសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈឪពុកម្តាយរវល់លក់ដូរ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ នៅក្នុងស្រះទឹកខាងក្រោយសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង9.00នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ក្មេងរងគ្រោះឈ្មោះ នង ប៊ុនលី ភេទប្រុស អាយុ០៤ឆ្នាំ មានទីលំនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះលេងទឹកក្នុងស្រះ ពេលឪពុកម្តាយរវល់លក់ដូរ (លក់បាយ) នៅតូបខាងមុខកន្លែងកើតហេតុ មើលមិនទាន់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖