ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៩:១៥នាទី កម្លាំងខណ្ឌ-ប៉ុស្តិ៍ បានបង្រ្កាបជាក់ស្តែង ករណីបើកលេងល្បែងស៊ីសងដោយខុសច្បាប់(ស្ទួចប្រេងក្រឡា) ត្រង់ចំណុចផ្លូវរថភ្លើង ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យខាងលើត្រូវបាន កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់៖ ឈ្មោះ ឯល ម៉ារីយ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ផ្លែឈើ មានទីលំនៅផ្ទះលេខ៧៨ ផ្លូវរថភ្លើងក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មេស៊ីសង) ។ ឈ្មោះ ពិន រី ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(អ្នកលេង) ។ ឈ្មោះ ម៉ូ ស៊ីថា ភេទស្រី ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(អ្នកលេង) ។ ឈ្មោះ ជឿន ភារិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករថែសួន មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ក្រុម១០ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(អ្នកលេង) ។
វត្ថុតាងដកហូត រួមមានៈធុងជ័រពណ៌ខៀវ លាយក្រហមចំនួន ០១, កញ្រ្ចែងពណ៌ក្រហមចំនួន ០១, កំរាលលេខសម្រាប់ចាក់ប្រេងក្រឡាចនួន ០១, ប្រអប់ប្រេងក្រឡាមួយចំនួន និងប្រាក់ចំនួន ២៥០០០០(ម្ភៃប្រាំម៉ឺន)រៀល ។
បច្ចុប្បន្នជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក៏បានប៉ុស្តិ៍ទួលសង្កែទី១ កំពុងសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សរស្មី