ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៥,០០នាទី កម្លាំង អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបជាក់ស្តែងករណីរជួញដូរសារធាតុញៀនដោយខុសច្បាបត្រង់ចំណុចផ្លូវជាតិលេខបេតុង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានបញ្ជាក់ថា កម្លាំងជំនាញខណ្ឌឫស្សីកែវសហការជាមួយ ប៉ុស្តិ៍ស្វាយប៉ាក បានចុះបង្ក្រាបជាក់ស្តែងករណីរជួញដូរសារធាតុញៀនដោយខុសច្បាបត្រង់ចំណុចផ្លូវជាតិលេខបេតុង ក្នុងកិច្ចប្រតិបត្តិការកម្លាំងបានឃាត់ខ្លួន់ជនសង្យចំនួន០១នាក់ ឈ្មោះ ង្វៀង យ៉ាំងវ៉ាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មានទីលំក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ ។

សម្ភារៈដកហូតរួមមានៈ ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់(ធំ០១កញ្ចប់) ។ ថង់ផ្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន ៗ

ចំពោះមុខកម្លាំងជំនាញខណ្ឌឫស្សីកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕ សរស្មី


ចែករំលែក៖