ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានសម្រេច តែត្រូវនគរបាលប៉ុស្តិ៍ផ្សារដេប៉ូ១ ចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែង ក្រោយធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកស្គូបពីបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន ក៏ប្រទះនិងកម្លាំងល្បាតឃើញឃាត់ខ្លួនឆែកឆេរនិងសាកសួរទើបដឹងថា ជាចោរលួចម៉ូតូក៏ក្របួចជាប់តែម្តង ។

ករណីឃាត់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ ២០២០ ស្ថិតនៅចំណុចមុខផ្ទះលេខ5BEo ផ្លូវលេខ188 ក្រុមទី25 ភូមិ 6 សង្កាត់ផ្សារដេប៉ូទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ ទៀង សំណាង ហៅ សំណាង ភេទប្រុស អាយុ 36ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ22 ZAEoផ្លូវលេខ156z ក្រុមទី23 ភូមិ5 សង្កាត់ផ្សារដេប៉ូទី1 ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖