ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋាន TK Central នៅខណ្ឌទួលគោក ដាក់ឡាននិងសម្ភារៈចំកណ្តាលផ្លូវមិនខ្វល់ពីការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ តាមបណ្តោយផ្លូវលេខ២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ជារៀងរាល់ថ្ងៃ មិនថាព្រឹក មិនថាថ្ងៃត្រង់ មិនថាពេលល្ងាច គឺ តែងតែមានកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែការដ្ឋាន TK Central បានដាក់ឡាននិងសម្ភារៈចំកណ្តាលផ្លូវ ។

ប៉ុន្តែបញ្ហានេះ ហាក់មិនឃើញអាជ្ញាធរខណ្ឌទួលគោក មានវិធានការចំពោះការដ្ឋាន TK Central ទាល់តែសោះ ។

អ្នកធ្វើដំណើរតាមផ្លូវលេខ២៨៧ នេះ ជាប្រចាំ បានអះអាងប្រាប់នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ថា តាមផ្លូវមួយនេះ តែងតែមានកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែការដ្ឋាន TK Central បានដាក់ឡាននិងសម្ភារៈចំកណ្តាលផ្លូវ ។ ណាមួយនៅខាងមុខនេះ មានសាលារៀនមួយទៀត ដែលចតឡានលើផ្លូវសាធារណៈថែមទៀត គឺ ធ្វើអោយកាន់តែកកស្ទះខ្លាំង ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក នឹងមានវិធានការចំពោះការដ្ឋាន TK Central ផង ៕ ចេស្តា


ចែករំលែក៖