ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះទុកចោលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញមកអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គិភ័យឆេះផ្ទះទុកចោលយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញមកអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១០យប់ ថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២០​ នៅចំណុចផ្ទះបាក់បែកទុកចោលមួយកន្លែង​ នៅតាមបណ្តោយផ្លូវលេខ១៩៩កែងផ្លូវ៣៥៨​ សង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ ទីតាំងនេះកន្លងមកជាហាងលក់ស៊ុប តែក្រោយមកប្តូរទីតាំង ហើយត្រូវបានម្ចាស់ទុលចោលជាយូរមកហើយមានតែអ្នករើសអេតចាយរើសយកទុកចោល និងមកស្នាក់នៅបណ្ណោះអាសន្ន ។

លុះមកដល់វេលាកើតហេតុ ស្រាប់តែឃើញមានភ្លើងឆាបឆេះនៅខាងក្នុងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់ ។

បើតាមការសន្និដ្ឋានជំហ៊ានដំបូងអាចមកពីអ្នករើសអេតឆាយបង្កាត់ភ្លើងដាំស្លររួចទុករងើកភ្លើងចោលទើបឆាបឆេះបែបនេះ ៕ ជ្រោយពេជ្រ


ចែករំលែក៖