ព័ត៌មានទាន់ហេតុការណ៍៖

​ស្រុក​​​​ព្រះនេត្រព្រះនិមន្ត​ព្រះ​ស​ង្ឈ​​​សូត្រ​ធម៌ប្រោះព្រហ្មតាមដងផ្លូវជាតិលេខ៦កុំឲ្យឧស្សាហ៍គ្រោះថ្នាក់ចរាចរណ៍ពេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ស្រុក​​​​ព្រះនេត្រព្រះបាន និមន្ត​ព្រះ​ស​ង្ឈ​​​៥​អង្គ ​សូត្រ​ប្រោះ​ព្រហ្ម​តា​ម​​ដ​ងផ្លូវ​​ជា​តិ​​លេខ​៦ ដើម្បីកុំឲ្យមាន​គ្រោះថ្នា​ក់​​ចរា​ចរណ៍ បន្ទាប់ពីដឹងថា នៅស្រុក​ព្រះនេត្រ​ព្រះ​ គឺជា​​ស្រុក​​មួយ​​ក្នុង​ចំណោម​​ស្រុក ក្រុង ទាំង​៩ នៃ​ខេត្តបន្ទាយមានជ័​យ ដែល​តែង​កើតមាន​​​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​ជា​​ញឹ​កញា​ប់ជាងគេ។

ប្រភពព័ត៌មានមន្រ្តីនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា យោងតាម​ការប្រជុំ​របស់​ស្នងការដ្ឋា​ន​​ន​គរបា​ល​​ខេត្តប​ន្ទាយ​មានជ័យ ទាក់ទង​នឹង​បញ្ហា​គ្រោះ​ថ្នា​ក់​​ចរាច​រណ៍​ក​ន្ល​ងមក​នោះ គឺ​ស្រុក ក្រុង​ដែល​ជួប​បញ្ហា​​គ្រោះ​ថ្នាក់​​ចរា​ចរ​ណ៍​ច្រើន​ជាងគេ គឺ​ស្រុក​មង្គល​បូរី​ ព្រះនេ​ត្រព្រះ ស្វាយចេក អូរជ្រៅ ថ្មពួក និង​ក្រុង​ប៉ោយប៉ែ​ត ។

ក្នុងកិច្ចប្រជុំនោះដែរះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​​ទោ អាត់ ខែម ស្នង​ករ​នគរ​បា​ល​ខេត្ត ក៏បាន​ណែនាំ​ដល់​លោក​​​អធិកា​រន​គរបា​ល​​ស្រុក ក្រុង កំណត់​ទីតាំង​និង​ចំណុច​ដែ​ល​​តែ​ង​​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​​​ញឹក​ញាប់​​ជាងគេ ដោយ​ដាក់​ស្លាក​ស​​ញ្ញា ឬក៏​ដាក់​កម្លាំង​នគ​រ​បាល​ចរាចរណ៍ នៅ​ប្រ​ចាំកា​រ​ទីនោះ ដើម្បី​ពញ្ញាក់​ស្មារតី​​អ្ន​កបើ​កប​រ​​ធ្វើ​ដំណើរ មានការ​ប្រុងប្រយ័ត្ន​ពេល​​ទៅ​​ដ​ល់​ចំណុច​នោះ និង​ម្យ៉ាងវិញទៀត​ក្នុង​​​១​​ឆ្នាំ​ម្តង ឲ្យ​លោក​អធិការ​និម​ន្ត​​ព្រះ​សង្ឃ​​សូ​ត្រ​និមន្ត​ប្រោះ​ព្រហ្ម​តាម​​​ដ​ងផ្លូ​វ​ឧស្សាហ៍គ្រោះថ្នាក់ចរាចរណ៍ដើម្បី​រំដោះគ្រោះ​ចង្រៃផងដែរ​។​

​ដោយហេតុនេះហើយ ទើបនៅ​ព្រឹក​ថ្ងៃ​ទី​​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ លោក​វ​សេនីយ៍​ឯក​មា​ស ប្ញ​ទ្ធី អធិការនគរបាល​​ស្រុ​ក​​ព្រះនេត្រ​ព្រះ​ បាន​ឲ្យ​កងកម្លាំង​នគរបាល​​ផ្នែ​ក​​សណ្តា​ប់​​ធ្នាប់​ចរាចរណ៍​នៃ​អធិការដ្ឋាន​​​នគ​របា​ល​ស្រុក ដឹកនាំ​ដោយ​លោក​វ​​រសេនី​យ៍​ទោ ប៉ៅ មិច អធិការរង ទទួល​ផែ្ន​ក​សណ្តា​ប់​ធ្នាប់​​ច​រា​ចរណ៍ ដឹកនាំ​កម្លាំង​ជំនាញ​ចំ​នួ​ន​៥​នាក់ និង​និមន្ត​ព្រះ​​​ចំនួ​ន​៥​អង្គ សូត្រមន្ត​ដើម្បី​​​ប្រោះ​ព្រ​ហ្ម​ប​ញ្ចៀស​​នូ​វ​គ្រោះកាច ឧ​ប​ទ្រព​​ច​ង្រៃ​ឲ្យ​​​ចេញ​ឲ្យ​​ឆ្ងាយ កុំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​​លើ​​ដង​ផ្លូ​វ​​ជា​តិ​​លេ​ខ​​៦​នេះ ​ជួប​ករណី​គ្រោះថ្នាក់​ចរា​​ចរណ៍​ និង​សូម​ឲ្យ​មាន​សេចក្ដីសុខ​​​សេច​ក្ដីចម្រើ​ន ​ដល់​ប្រជាពលរដ្ឋ​ដែល​​​ធ្វើដំ​ណើរ​​តា​ម​ដងផ្លូវ ដោយ​ចាប់ពី​ព្រំប្រទ​ល់​​ក្រុ​ង​​សិរី​សោ​ភ័ណ​ ទៅដល់​ព្រំប្រទល់​ស្រុក​ក្រឡាញ់​ ​ខេត្តសៀមរាប​​ ​។​

​ក្នងឱកាស​នោះដែរ លោក​វ​រ​សេនីយ៍ មាស ប្ញ​ទ្ធី ក៏បាន​អំពាវនាវ​ដល់​​អ្ន​កប្រើ​ប្រាស់​​យាន​យ​ន្តគ្រប់ប្រភេទ ត្រូវគោរព​ច្បាប់​ចរាច​រ​ណ៍ ដោយ ​អ្កដំ​ណើ​របើករថយន្ត​ត្រូវពាក់​ខ្សែក្រវាត់​​​សុវ​ត្ថិភាព បើកបរ​មិនត្រូវ​​ជែង និង​លើស​ល្បឿន​កំណ​ត់​​នោះ​ទេ  ៕ ប្រាថ្នា


ចែករំលែក៖