ព័ត៌មានទាន់ហេតុការណ៍៖

ពុទ្ធោ! ស្ពានចូលផ្ទះរបស់លោក Ben មកពីខាងសៀមរាប និងព្រះវិហារ​ ត្រូវបានគេដុតចោលអស់ទាំង២ នេះឬជាកាដូសម្រាប់អ្នកស្រឡាញ់ការពារព្រៃឈើខ្មែរ?

ចែករំលែក៖

គ្រប់គ្នាប្រាកដជាបានស្គាល់ហើយថា  លោក Ben Davis គឺជាជនជាតិបរទេសមួយរូប ដែលមានចិត្តស្រលាញ់ និងការពារព្រៃឈើ ដោយលោកសុខចិត្តនាំទាំងគ្រួសារមករស់នៅក្នុង ប្រទេស កម្ពុជា អស់រយៈពេលជិត៣០ ឆ្នាំមក ហើយ។

សូមរម្លឹកថា៖ លោក Ben ក៏តែងតែផ្លាស់លំនៅដ្ឋានជាញឹកញាប់ នៅតាមបណ្តាខេត្ត និងតំបន់នានា ដេីម្បីជួយ អភិរក្ស ទៅដល់សត្វព្រៃ និងការពារ ព្រៃឈើ ដែលកំពុងតែ ទទួលរងនូវការ កាប់បំផ្លាញ   ដោយពេលខ្លះលោកក៏បានសម្រក់ទឹកភ្នែកឈឺចាប់ ដែលលោកមិនអាចជួយព្រៃឈើកម្ពុជាបានច្រើនតាមលទ្ធភាពដែលលោកមាន  ដោយបែបនេះហើយបានធ្វើឱ្យប្រជាជនកម្ពុជាមានការអាណិត និងកោតសរសើរលោកជាខ្លាំង។

ទន្ទឹមនឹងប្រមុខរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើវិធានការ ជួយ អភិរក្ស ទៅដល់សត្វព្រៃ និងការពារ ព្រៃឈើ ហើយកម្លាំងគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ បានទប់ស្កាត់នឹងបង្ក្រាបក្នុងក្របខណ្ឌទូទាំងប្រទេស។ គេក៏ចាប់អារម្មរណ៍ពីលោក Ben Davis ក៏គាំទ្រ នឹងបានចូលរួមការងារនេះ ដោយសន្តានចិត្តមនុស្សធម៌ ។

ផ្ទុយទៅវិញ អ្វីដែលនឹកស្មានមិនដល់ ពេលនេះតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា៖ សកម្មជនស្រលាញ់ព្រៃឈើដែលជាជនជាតិបរទេសនេះ បានជួបទុក្ខធំជាថ្មីម្តងទៀតហើយ ដែលជាអំពើនឹកស្មានមិនដល់ពីជនអគតិមួយចំនួន បានលួចដុតស្ពានចូលច្រកផ្ទះរបស់លោកទាំង ២ផ្លូវតែម្តង ពោលគឺ ទាំងមកពីខាងសៀមរាប និងព្រះវិហារ។

មហាជនបានសម្តែងនូវការហួសចិត្ត និងអាណិតអាសូរដល់លោក Ben  និងក្រុមគ្រួសារជាខ្លាំង មិននឹកស្មានថា នេះជាកាដូសម្រាប់អ្នកស្រលាញ់ការពារព្រៃឈើខ្មែរបែបនេះទេ។ ឯអ្នកខ្លះក៏បារម្ភពីសុវត្ថិភាពរបស់គ្រួសាររបស់លោក Ben  ផងដែរ  ព្រោះទង្វើទាំងនេះអាចជាទង្វើពួកឈ្មួញខុសច្បាប់  ដែលលោក Ben  នេះហើយគឺជាជនដែលរារាំងមុខរបររកស៊ីរបស់ពួកគេ។ បញ្ហានេះគួរអាជ្ញាធរសិក្សាស្រាវជ្រាវរកអោយឃើញនូវហេតុការដ៏អាក្រក់នេះ ខណៈស្ពានបម្រើអោយផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ នឹងបញ្ចៀសសំដៅលើបុគ្គលលោក Ben Davis ..? ពិសេសរកតម្រុយពិរុទ្ធភាព តើឈ្មួញណាបានប្រព្រឹត្តសកម្មភាពនេះ ដើម្បីហែក ស អោយដាច់ពី ខ្មៅ..? ៕ សិលា


ចែករំលែក៖