ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាលជួយសង្គ្រោះនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ខណៈប្រទះបុរសចំណាស់ម្នាក់ធ្លាក់ចូលរណ្ដៅដីមានទឹកអកុសលហួសពេលទៅហើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ គង់ សំបូ អាយុ៥៦ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំខេត្តស្វាយរៀង ។
ប្រភពបន្តថា បន្ទាប់ពីទទួលព័ត៌មានពីមានមនុស្សធ្លាក់ក្នុងរណ្ដៅដីមានទឹកភ្លាម សមត្ថកិច្ចជំនាញស្រុកនិងប៉ុស្តិ៍នគរបាលឃុំសហកាជាមួយគ្រូពេទ្យ ពិនិត្យលើខ្លួនសាសព ជាលទ្ធផលការស្រាវជ្រាវនៅជុំវិញកន្លែងកើតហេតុរួច ទើបសមត្ថកិច្ចកំណត់សាកសពបានគឺដោយសាររអិលជើងធ្លាក់ចូលរណ្ដៅលង់ទឹកពិតប្រាកដមែន ខណៈមិនមានស្លាកស្នាមជារឿងឃាតកម្មនោះទេ។
បើតាមអ្នកភូមិបានអោយដឹងថា បុរសខាងលើមុនកើតហេតុបានផឹកស្រាស្រវឹងហើយ ក៏បានដើរទៅបត់ជើងក្បែររណ្ដៅដីអាអិចជីក ដែលមានទឹកនៅខាងជើងបឹងព្រះទន្លេ ហើយទំនងជារអិលជើងបណ្ដាលអោយធ្លាក់ចូលរណ្ដៅលង់ស្លាប់ទម្រាំមានអ្នកដឹងហួសពេលទៅហើយ។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹមសុថាន