ខេត្តកំពង់ស្ពឺ៖ គ្រូបង្រៀនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មដោយគ្រោះថ្នាក់រថយន្តដឹកសីុម៉ងត៍បើកបុកហើយកិនពីលើខ្ទេចមើលលែងយល់ ។
ក្រោយកើតហេតុអ្មកបើកបរត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចភ្លាលមៗផងដែរ
ចំណែកសាកសពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង១១និង០នាទីព្រឹក ថ្ងៃសៅរ៍ 14រោច ខែមាឃឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ 2563 ត្រូវនឹងថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2020 ផ្លូវលើផ្លូវជាតិលេខ 41 ចន្លោះគីឡូម៉ែត្រលេខ 20_21 ភូមិបាក់ក ឃុំញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិចហចបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកនឹងម៉ូតូឆ្លងផ្លូវមួយគ្រឿង ដោយម៉ូតូម៉ាក C125 ស៊េរី ឆ្នាំ2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF 5150 បើកបរដោយឈ្មោះ អ៊ុំរ៉ាហ៊ុល ភេទប្រុស អាយុ 50ឆ្នាំ រស់នៅភូមិបឹងងោង ឃំុទឹកល្អក់ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។
ប្រភពបន្តថា មុនពលកើតហេតុជនរងគ្រោះបានហូបបាយជាមួយមិត្តភក្តិនៅជិតកន្លែងកើតហេតុ ពេលហូបហើយក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះ (ដោយមិនមានពាក់មួកសុវត្ថិភាពឡើយ) គាប់ជួនពេលកំពុងបត់ម៉ូតូចេញពីកន្លែងហូបបាយ ឡើងលើផ្លូវជាតិ បត់ទៅទិសខាងជើងត្រូវបានរថយន្តម៉ាក FUSO ពណ៌ខៀវខ្ចី ពាក់ស្លាកលេខកោះកុង 3A_0254 បើកបរដោយឈ្មោះ ងែត តុលាភេទប្រុសអាយុ 25 ឆ្នាំនៅភូមិច្រាប ឃុំដើមដូងស្រុក អង្គជ័យ ខេត្ត កំពតបើកបរពីទិសខាងត្បូងទៅទិសខាងជើងបុកពីក្រោយហើយកិនពីលើស្លាប់យ៉ាងអាណោចអធ៌ម។ ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានចោមរោមចាប់តៃកុងប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះបណ្ដាលឲ្យស្លាប់មនុស្ស១នាក់ ចំណែករថយន្តខូចខាតស្រាលម៉ូតូខូចខាតធ្ងន់ ។ វត្ថុតាខាងលើសមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ។ រីឯសពជនរងក្រោះត្រូវបានប្រគល់អោយ
ក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សេនាស័ក្តិ