ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានជំងឺសរសៃប្រសាទ រអិលជើងធ្លាក់ទឹកស្រះបណ្ដាលឲ្យលង់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ នារសៀលថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីមនុស្សលង់ទឹកស្រះបណ្ដាលឲ្យស្លាប់ បានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្តកិច្ចផងដែរ ។

របាយការណ៍នគរបាលខាងលើបន្តថា ករណីគ្រោះថ្នាក់មនុស្សលង់ទឹកស្រះបណ្ដាលឲ្យស្លាប់ខាងលើ បានកើតឡើងស្ថិតនៅក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍ដដែលបន្តទៀតថា ជនរងគ្រោះឈ្មោះ ប៉ា សារុំ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ.ឃុំកើតហេតុ ក្រោយសមត្តកិច្ចសហការចុះស្រាវជ្រាវ និងធ្វើការពិនិត្យ ជនរងគ្រោះបានទៅមុជទឹកស្រះដូចសព្វមួយដង ប៉ុន្តែជាអកុសលបានរអិលជើងធ្លាក់ចូលទឹកសហរះ(កន្លែងជ្រៅ) ខណៈជនរងគ្រោះត្រូវបានគេអះអាងមានជំងឺសរសៃប្រសាទប្រចាំកាយផងនោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាប្រពៃណី ៕ បុឹម ពិន


ចែករំលែក៖