ប៉ោយប៉ែត៖ កម្មកររបស់ក្រុមហ៊ុនដឹកសំរាមស៊ីនទ្រីម្នាក់ធ្លាក់ពីលើរថយន្តស្លាប់ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោងម៉ោង៦ និង០៧ល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៥៨ឋិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចក្នុងមូលដ្ឋានថា ជនរងគ្រោះឈោ្មះ ស៊ុន វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មានសុ្រកកំណើតនៅសូតនិគម ខេត្តសៀមរាប សព្វថ្ងៃនៅក្រុងប៉ោប៉ែត ។
ប្រភពថា មុនកើតហេតុរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនខាងលើតៃកុងបើកក្នុងទិសដៅពីជើងទៅត្បូងបានន័យថា រថយន្តមកពីចាក់សំរាមគោលបំណងបើកចូលក្រុងប៉ោយប៉ែត ដោយជនរងគ្រោះមានការធ្វេសរប្រហេសក្នុងការរៀបចំ អង្គុយលើរថយន្ត លុះតៃកុងរថយន្តបើកមកដល់ចំណុចកើតហេតុ ក៏ធ្លាក់ជនរងគ្រោះបណ្ដាលឲ្យស្លាប់តែម្ដង។
ចំពោះតៃកុងរថយន្តមិនដឹងជនរងគ្រោះអង្គុយលើរថយន្តខាងលើដំបូលធ្លាក់ឡើយ (បើកចោល)បង្កភ្ញាក់ផ្អើលដល់ពលរដ្ឋ ទូរស័ព្ទហៅសមត្ថកិច្ចមកអន្តរាគមន៍ ។
សមត្ថកិច្ចបន្ថែមថា សពជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកធ្វើបុណ្យនៅស្រុកកំណើត ចំណែកខាងក្រុមហ៊ុនគាតរវល់ចាំរួចការងារ លោកមកគិតគូរជាមួយជនរងគ្រោះ ៕ វណ្ណា