ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែ កុម្ភ: ឆ្នាំ ២០២០មានការដឹកនាំដោយ លោក សុខ ចន្ដា អាជ្ញាសាលានៃដំបូងរាជធានីរាជធានីភ្នំពេញចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នលេខ៥៦ ចុះថ្ងៃទី១៤ កុម្ភ: ឆ្នាំ ២០២០ ។ ពេលអនុវត្តក៏មានការផ្ទុះការតវ៉ានិងហិង្សាពីកម្មករសំណង់ទាមទារបើកប្រាក់ខែ និងយកសាំងបំរុងចាក់ដុតទៀតផង ដែលកើតហេតុក្នុងអគារការដ្ឋានកំពុងសាងសង់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
អាជ្ញាធរបានអោយដឹងថា៖ លោក សុខ ចន្ថា អាជ្ញាសាលានៃដំបូងរាជធានីបានដឹកនាំគណះកម្មាការចម្រុះ រួមមាន៖ មន្ត្រីសាលាខណ្ឌចំការមន កម្លាំងកងអាវុធហត្ថរាជធានី នគរបាលខណ្ឌចំការមន កម្លាំងកងរាជអាវុធខណ្ឌចំការមន សាលាសង្កាត់ទន្លេបាសាក់ប៉ុស្តិ៍រដ្ឋបាលទន្លបាសាក់
ចុះអនុវត្តដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន លេខ៥៦ធដរ ចុះថ្ងៃ ១៤ កុម្ភះ ២០២០ របស់សាលាដំបូងរាជធានី នៅចំណុចការដ្ឋានសំណង់ ស៊ីណូហ្រ្គេតវ៉ល ដីឡូតិ៍លេខ៨ ផ្លូវក្រសួងការបរទេស ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយអោយកម្មករខ្មែរប្រហែល២០នាក់ និងមេការសំណង់ចិនស្នើអោយចេញពីក្នុងការដ្ឋាននោះ ។ ភ្លាមៗនោះក៏កម្មករមានខ្មែរមានជនជាតិចិនផ្ទុះការតវ៉ានិងបង្កហិង្សា។ ជាក់ស្ដែងមានបុរសជនជាតិចិនម្នាក់បានយកសាំងចំនួន១លីត្រកន្លះ គោលបំណងចង់ស្រោចដាក់ខ្លួន តែអាជ្ញាធរក៏ទៅសម្របសម្រួលជាមួយបុរសនោះនិងលួងលោមយកសាំងចេញពីដៃ និងអោយអ្នកបកប្រែភាសាចិនកុំអោយធ្វើបែបនេះវាគ្រោះថ្នាក់ដល់អាយុជីវិ ឈានដល់ប៉ះពាល់អ្នកដ៏ទៃទៀត ។
លោក លុយ ចន្ទផល តំណាងអោយម្ចាស់ការដ្ឋាន ជាទីប្រឹក្សាផ្នែកច្បាប់បានប្រាប់អ្នកសារព័ត៍មានជាសាធារណ:កុំអោយមានការយល់ច្រឡំ ការអនុវត្តដីកា ចាត់ចែងបណ្ដោះអាសន្ន គឺទាមទារយកការដ្ឋានមកវិញដោយក្រុមហ៊ុនដេញថ្លៃអោយមេការសាងសង់អគារចំនួនកំពស់៥៥ជាន់ជាអគារទំនើប ក៏ប៉ុន្តែធ្វើយឺតនិងខុសកិច្ចសន្យា។ ចំណែកអគារក៏ផ្អាកសាងសង់ជាច្រើនថ្ងៃដែរ ក៏បានប្ដឹងទៅតុលាការដើម្បីស្នើយកអគារមកវិញ និងដេញថ្លៃអោយក្រុមហ៊ុនផ្សេងដើម្បីបន្តការសាងសង់អគារទំនើបនេះឆាប់រួចរាល់ ។ តែរឿងកម្មករតវ៉ាគាត់គិតថាត្រូវដោយទាមទារ បើកប្រាក់គាត់។ សូមបញ្ជាក់ថាកម្មករសំណង់មានជនជាតិចិននិងជនជាតិខ្មែរកុំមកតវ៉ាជាមួយការសាងសង់វាមិនពាក់ព័ន្ធនោះទេ ពីព្រោះគាត់ជាម្ចាស់អគារ មិនមែនអ្នកម៉ៅការសំណង់៕ ស រស្មី