ព័ត៌មានទាន់ហេតុការណ៍៖

ត្រីផ្សោតមួយក្បាលត្រូវគេអារ ក សម្លាប់រួចយកមកបោះចោលនៅក្រោមស្ពានកោះពស់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ត្រីផ្សោតមួយក្បាលត្រូវគេអារ ក សម្លាប់រួចយកមកបោះចោលនៅក្រោមស្ពានកោះពស់ ហើយបើតាមពលរដ្ឋដែលផ្ញើរូបភាពមកប្រាប់ថា ខ្មោចត្រីផ្សោតសមុទ្រដែលមានស្នាមអារ ក នេះ ប្រទះឃើញនៅរសៀលថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមពលរដ្ឋ ដែលដកស្រង់សម្តីពីអ្នកនៅក្បែរនោះអះអាងថា ត្រីផ្សោតមួយក្បាលនេះ ជាប់មងអ្នកនេសាទ ហើយ ទំនងជាត្រូវគេអារ ក សម្លាប់ ក្រោយគេដោះចេញពីមងរួច ។

ទោះជាយ៉ាងនេះក្តី មិនមានការអះអាងបញ្ជាក់បន្ថែមថា ត្រីផ្សោតមួយក្បាលនេះ ងាប់ ជាមួយស្នាមអារ ក មុនពេលជាប់មង ឬក៏ជាប់មងហើយ បានគេ អារ ក ក្រោយឬយ៉ាងណានោះទេ និងថា សាកសពត្រីផ្សោតសមុទ្រមួយនេះ ត្រូវគេទុកចោលនៅក្រោមស្ពានកោះពស់ មិនមានអ្នកចេញមុខទទួលខុសត្រូវថាជាកម្មសិទ្ធិសម្រាប់យកទៅធ្វើជាអាហារឬបែបណាឡើយ។

ករណីនេះ មន្ត្រីផ្នែកអភិរក្សសត្វសមុទ្របានប្រាប់អោយដឹង នៅល្ងាចថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសម្តែងការសោកស្តាយ ចំពោះការសម្លាប់ត្រីផ្សោតមួយក្បាលនេះ ដែលក្រៅពីអំពើបាប ក៏ជាការបំផ្លាញធនធានសត្វសមុទ្រកម្រផងដែរ។

ជាមួយគ្នានេះ លោកនេន ចំរើនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានប្រាប់តាមទូរសព្ទ័ថា លោកនឹងចាត់មន្ត្រីជលផលចុះទៅពិនិត្យភ្លាមៗ ជាមួយនឹងការបញ្ជាក់ថា នឹងស្រាវជ្រាវបន្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖