ព័ត៌មានទាន់ហេតុការណ៍៖

សារ៉ាយ សក្ខណាកាន់តែមានសុភមង្គល ក្រោយពីត្រៀមទទួលកំណើតកូនទី២

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែងស្រី សារ៉ាយ សក្ខណាបានបង្ហាញភាពផ្អែមល្ហែម និងសេចក្តីសុខខ្លាំងក្រោយពីនាងបានសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលនៅលើទឹកដីនៃសហរដ្ឋ អាមេរិក ។ កាន់តែធ្វើឲ្យគ្រប់គ្នាច្រណែនគឺក្រោយតារាស្រីរូបនេះត្រៀមខ្លួនទទួលយកកំណើតកូនទី២ដែលគេដឹងថាជាកូនប្រុស ។

អតីតតារាសម្តែង សារ៉ាយ សក្ខណាក្រោយពីត្រឡប់មកទឺកដីកំណើតជាញឹកញាប់ព្រមជាមួយស្វាមី និងកូនស្រីសំណព្វហើយ នាងពិតជារវល់ច្រើន ជាមួយនឹងការមើលថែមុខជំនួញហាងកែសម្រស់ ។ អតីតតារាស្រីរូបនេះកំពុងពពោះកូនទី២ទៀត ដែលមានវ័យជាង៨ខែមកហើយ ។ មុនពេលសម្រាលតារាស្រីរូបនេះបានព្យាយាមថតរូបថតបញ្ចេញក្បាលពោះបែបសិល្បៈនៅកណ្តាលវាដែលមានព្រិលធ្លាក់ ។

កូនប្រុសនាងនឹងចាប់ផ្តើមបើកភ្នែកមើលពន្លឺថ្ងៃនៅអំឡុងខែមីនានេះ បន្ទាប់ពីកូនស្រីវ័យ៥ឆ្នាំរបស់នាង កំពុងទទួលបានការពេញចិត្តខ្លាំងពីអត្តចរិកឆ្លាតវាងវៃ ពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ។ តារាស្រីរូបនេះធ្លាប់បានចាត់ទុកកំណើតកូនទី២ថាជាកាដូធំដ៏អស្ចារ្យសម្រាប់គ្រួសារពិសេសស្វាមីរបស់អ្នកនាងលោកកែវ មេត្រី ដែលជាអនិកជនខ្មែរ-អាមេរិក និងក្រោយពីអ្នកទាំង២ ចាប់ដៃគ្នារៀបការតាំងពីថ្ងៃ ១២ ខែ ធ្នូ ឆ្នាំ ២០១៣កន្លងមួយទៀតនាងអាចរកប្អូនម្នាក់ទៀតឲ្យកូនស្រីសំណព្វតែម្នាក់ ។

នាងថាសម្រាប់កូនប្រុសគឺនាងនិងស្វាមីសប្បាយចិត្តខ្លាំងហើយបើនិយាយពីស្រឡាញ់គឺ មិនអាចកំណត់បានទេ មានន័យថាស្រឡាញ់ដូចគ្នា ហើយពិតជារំភើបខ្លាំង និងកំពុងរង់ចាំទទួលសមាជិកថ្មីមួយឆាប់ៗនេះ៕ វឌ្ឍនា


ចែករំលែក៖