ព័ត៌មានទាន់ហេតុការណ៍៖

ការបណ្ដុះបណ្ដាល ហ្វឹកហ្វឺននិងបំប៉ន គឺការងារអាទិភាពដ៏សំខាន់បំផុតរបស់អ្នកប្រយុទ្ធ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការពារជាតិនៅតែចាត់ទុកថាៈ ការបណ្ដុះបណ្ដាលហ្វឹកហ្វឺន និងបំប៉នជាការងារ អាទិភាពមានសំខាន់បំផុត សម្រាប់អ្នកមានអាជីពប្រយុទ្ធ ដើម្បីលើកកម្ពស់ដុសខាត់ សមត្ថភាព វិជ្ជាជីវៈធនធានមនុស្សបម្រើអោយវិស័យការពារជាតិ ក្នុងរយៈពេលកន្លងមកនេះ ។

សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិថ្លែងដូច្នេះ ក្នុងពិធីបិទនិងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលឆ្នាំ២០១៩ និងបើកវគ្គបន្ត ឆ្នាំ២០២០ និងសម្ពោធអាគារ នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃអង្គារ ៣កើតខែផល្គុនឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២០ ។

លោកនាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ បង្ហាញពីលទ្ធផលការងារប្រកប​ដោយ​ប្រសិទ្ធភាព និងកែទម្រង់របស់ខ្លួនដូចជាៈ ការដឹកនាំបញ្ជា គ្រប់ គ្រងការរៀបចំខ្លឹមសារ ឯកសារ កម្មវិធី ការបង្រៀនរបស់យោធាចារ្យ ការរៀនសូត្ររបស់និស្សិត​សិក្ខាកាម ការធានាជីវភាពប្រ ចាំថ្ងៃនិស្សិតនិងសិក្ខាកាម និងការកសាងកងឯកភាព ។

និស្សិតនិងសិក្ខាកាម បញ្ចប់វគ្គសិ ក្សាឆ្នាំ២០១៩ ចំនួន៨វគ្គស្មើនឹង ៧៣១នាក់ ក្នុងនោះវគ្គបណ្ដុះបណ្ដាលការពារជាតិជំនាន់ទី១៣ ចំនួន ៥៣នាក់ វគ្គបរិញ្ញាបត្រជាន់ខ្ពស់អប់រំចិត្តសាស្ត្រយោធា ជំនាន់ទី២ ចំនួ ន២៧ នាក់ វគ្គបណ្ដុះបណ្ដាលបញ្ជាការសេនា ធិការ ជំនាន់ទី១៨ ចំនួន១៨៨នាក់វគ្គបណ្ដុះ បណ្ដាលគរុកោស ល្យយោធាចារ្យ ជំនានទី១ ចំនួន ៥៤ នាក់ វគ្គបណ្ដុះបណ្ដាលភាសាបារាំ ង ជំនាន់ទី១៧ ចំនួន ៧៥ នាក់ វគ្គបណ្ដុះបណ្ដាលភាសាអង់ គ្លេស ជំនាន់ទី២៥ ចំនួន៣១១នាក់ វគ្គបណ្ដុះបណ្ដា លភាសាកូរ៉េ ជំនាន់ទី២ ចំនួន ១៣ នាក់ និងវគ្គបរិញ្ញាបត្រភាសាខ្មែរនិស្សិតយោធាបរទេស ជំនាន់ទី៣ ចំនួន ១៥នាក់ ។ លទ្ធផលនិស្សិត ទទួលនិទ្ទេស ល្អណាស់ ល្អ បង្គួរ មធ្យម ។

ក្នុងឆ្នាំសិក្សា២០២០នេះ សាកលវិទ្យាល័យការពារជាតិ ទទួ លផែនការបណ្ដុះបណ្ដាលចំនួន ១៩វគ្គ មាននិស្សិតនិងសិក្ខា កាមជាតិ ៩៤៩នាក់ និងនិស្សិតបរទេសចំនួន ៧៩នាក់ ។ សម្តេចពិជ័យសេនាបន្តទៀតថាៈ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) អនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការងារបណ្ដុះ បណ្ដាលហ្វឹកហ្វឺន ប្រកបដោយប្រសិទ្ធភាព(ខ.ភ.ម) ការពារបានយ៉ាងរឹងមាំនូវរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី ថែរក្សាសុខ សន្តិភាព ស្ថេរភាពនយោបាយ ទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌ និងសកម្មភាព ប្រទូសរ៉ាយគ្រប់បែបយ៉ាងរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ប៉ុនប៉ងឥតឈប់ឈរ សំដៅរាំងខ្ទប់ការ អភិវឌ្ឍន៍ និងរុញ ច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិប តេយ្យ នីតិរដ្ឋ ។

ប្រមុខការពារជាតិបន្ថែមទៀតថាៈ លើសពីនេះ (ខ.ភ.ម) ចូល រួមយ៉ាងសកម្មប្រកបដោយមោទនភាព ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ការពារសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម យ៉ាងល្អប្រសើរ កសាងហេដ្ឋារចនាសម្ព័ន្ធ ការងារមនុស្សធម៌កិច្ចការសង្គមធ្វើអោយប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ។

សម្តេចពិជ័យសេនា បញ្ជាក់ថាៈ (ខ.ភ.ម) នៅ តែបន្តលើក កម្ពស់មុខមាត់និងកិត្យានុភាពជាតិនៅលើឆាក អន្តរជាតិ តាម រយៈការបញ្ជូនកងកម្លាំងទៅចូលរួមក្នុងបេសកកម្ម រក្សាសន្តិ ភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជា ជាតិបង្កើនការ ចូល រួមបេសកកម្មពីចំនួន ១៣៥ នាក់នៅឆ្នាំ ២០០៦ រហូត ដល់ចំនួ ន៧៨៨ នាក់នៅឆ្នាំ ២០២០ នេះផងដែរ៕ សុខដុម


ចែករំលែក៖