ព័ត៌មានទាន់ហេតុការណ៍៖

ចាញ់បោកមិត្តភ័ក្រ្តសោះរត់ទៅប្ដឹងសមត្ថកិច្ចថាត្រូវ​ក្រុម​ចោរប្លន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ជាមន្ត្រីធោយា​ម្នាក់​ជិះ​ម៉ូតូ​PCXមួយគ្រឿង​ចេញមកពី​ផ្ទះ​របស់​មិត្តភក្តិ​ ហើយបានចាញ់បោកមិត្តភ័ក្រ្តដែលបានខ្ចីម៉ូតូរបស់ខ្លួនយកទៅបាត់មិនឃេីញយកមកអោយវិញក៏រត់ទៅប្រាប់សមត្ថកិច្ចថាត្រូវ​ក្រុម​ចោរប្លន់ ខណៈមក​ដល់ផ្លូវ​ស្ងាត់​ក៏ត្រូវ​បាន​ក្រុម​ចោរ​មួយ​ក្រុម​ធ្វេី​សកម្មភាព​ដក​កាំភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ជិះ​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព​។ ហេតុការណ៍​នេះបាន​កេីត​ឡេីង​កាលពីវេលាម៉ោង​១១និង១០នាទី​យប់​ ថ្ងៃទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០ចំណុច​ខាងត្បូង​ចក្រ​ចូល​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ទួល​សង្កែ​ទី​២​ តាម​បណ្ដោយ​ផ្លូវ​១៨០០​ ស្ថិតក្នុងសង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​ រាជធានីភ្នំពេញ។

បេីតាមសម្តីពីបុរស​ជាជនរងគ្រោះ​​មិន​បានបញ្ចេញ​ឈ្មោះ​ គ្រាន់តែ​ប្រាប់​ថាជាមន្ត្រី​យោធា​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​នៅ​មុន​ពេល​កេីតហេតុ​ ជនរងគ្រោះ​បានជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ PCX ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ខេមរភូមិន្ទ​01 1-1706។ ដែល​ទេីបតែ​ជិះ​ចេញ​មកពី​ផ្ទះ​របស់​មិត្ត​ភក្តិ​នៅ​ឯ​សំរោង​អណ្ដែត​បំណង់ត្រឡប់ទៅ​ផ្ទះ​របស់ខ្លួន​វិញ​នៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ​ ដោយ​ជិះ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៨០០​ ក្នុងទិស​ដៅ​ពី​ជេីងទៅត្បូង​។ លុះមកដល់ចំណុច​កេីតហេតុ​ដែល​ជា​ផ្លូវ​ស្ងាត់​ ក៏​ស្រាប់តែមានក្រុមជនសង្ស័យ​មាន​គ្នា​ចំនួន​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំម៉ាក​ ប្រភេទ​អូតូ​ ជិះ​មក​ពី​ក្រោយ​​ជនរងគ្រោះ​។ រួច​ក៏មាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២នាក់​ បាន​ដកកាំភ្លើង​ខ្លីមួយ​ដេីម​យកមក​ភ្ជង់​គំរាម​ជនរងគ្រោះ​អោយ​ជិះម៉ូតូ​អែបទៅ​ឈប់លេីចិញ្ចើម​ផ្លូវ​ ដោយ​ជនរងគ្រោះ​ភ័យខ្លាំងពេក​ក៏​ព្រម​ចុះ​ពីលេី​ម៉ូតូ​និង​ប្រគល់​តេឡេ​ម៉ូតូ​ឲ្យ​ទៅ​ជនសង្ស័យ​តាម​សម្រួល​។ ភ្លាមៗ​នោះក៏មាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២នាក់​បានឡេីងជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ រួចក៏​នាំគ្នា​ជិះ​គេច​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។

ក្រោយពីធ្វេីការស្រាវជ្រាវរបស់សមត្ថកិច្វខណ្ឌឬស្សីកែវ និងតាមការបកស្រាយបំភ្លឺ និងសារភាពរបស់ជនរងគ្រោះបានអោយដឹងថា មិនមែនជាករណីប្លន់នោះទេ គឺជាករណីចាញ់បោកមិត្តភ័ក្រ្តដែលបានខ្ចីម៉ូតូរបស់ខ្លួនយកទៅបាត់មិនឃេីញយកត្រឡប់មកវិញ ។ ដោយខ្លាចក្រុមគ្រួសារស្តីបន្ទោសពេលត្រឡប់ទៅផ្ទះវិញក៏ប្រឌិតរឿងប្រាប់គ្រួសារថាខ្លួនត្រូវបានគេប្លន់យកម៉ូតូនៅម្តុំបុរីអង្គរភ្នំពេញ ។ សរ រស្មី


ចែករំលែក៖