ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ឆ្លងរាលដាក់នៅអ៊ីរ៉ង់គួរឲ្យបារម្ភ ចិនបញ្ជូនអ្នកជំនាញ៤នាក់ទៅជួយទប់ស្កាត់

ចែករំលែក៖

ចិននិងអ៊ីរ៉ងជាសម្ព័ន្ធមិត្តជិតស្និទបំផុត របស់អ៊ីរ៉ង់ លើគ្រប់វិស័យ​ពិសេសគឺវិស័យពាណិជ្ជកម្ម ។​​ចិននៅតែបន្តទិញប្រេងពីអ៊ីរ៉ង់ បើទោះបីអាមេរិក​បានដាក់ទណ្ឌកម្ម និងហាមប្រាមប្រទេសជាច្រើនឈប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីរ៉ង់​។

ការឆ្លងវីរុសកូវីដ​នៅក្នុងប្រទេសអ៊ីរ៉ង់ ក៏ចេញពីក្រុម វិស្វះករ ពលរដ្ឋជនជាតិចិន ត្រឡប់ទៅធ្វើការនៅអ៊ីរ៉ង់វីញបន្ទាប់ពី សម្រាប់ចូលឆ្នាំ​។ ចំណុចទាំងនោះហើយបានជាចិនបញ្ជូនក្រុមឯកទេស​សុខាភិបាលទៅជួយទប់ស្កាត់ការឆ្លងកូវីដ-១៩។ បច្ចុប្បន្ន ចំនួនអ្នកស្លាប់ និងឆ្លងនៅប្រទេសចិនថយចុះយ៉ាងខ្លាំង ចំណែកអ្នកព្យាបាលជាសះស្បើយមាន​ច្រើនជាង ៤ម៉ឺននាក់ហើយ។ជំងឺផ្លូវដង្ហើមបង្កឡើងដោយ វីរុស កូវីដ-១៩ ​កើនឡើងខ្ពស់នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយមន្ត្រីរដ្ឋាភិបាលជាច្រើនរូបក៏បានឆ្លងវីរុសដ៏កាចសហាវនេះក្នុងនោះមានទាំងអនុប្រធានាធិបតី និងតំណាងរាស្ត្រ រាប់សិបនាក់​។ បើទោះបីឆ្លងរាលដាលច្រើន​តែអ៊ីរ៉ង់ បានច្រានចោលសំណើជំនួយពីអាមេរិក

នៅពេលនេះ​អ៊ីរ៉ង់ក៏បានប្រកាស បិទទ្វាររដ្ឋសភា ផ្អាករាល់កិច្ចប្រជុំ  រហូតដល់ជំងឺផ្លូវដង្ហើមនេះល្អប្រសើឡើងវិញ​។ លើសពីនេះទៅទៀត អ៊ីរ៉ង់ បានលុបពិធីសាសនាផ្សេងៗ ក្នុងនោះមានពីធីសូត្រធម៌រៀងរាលថ្ងៃសុខ។  បច្ចុប្បន្ន អ៊ីរ៉ង់ មានអ្នកស្លាប់ដោយកូវីដ-១៩ ដល់ទៅ​៣៤នាក់ គឺស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីចិន​។ ថ្មីនេះសារព័ត៌មានអាមេរិក​បានផ្សាយថា​ អ៊ីរ៉ង់ មានអ្នកស្លាប់ដោយ​កូវីដ ដល់ទៅជាង​២០០ នាក់ ប៉ុន្តែអ៊ីរ៉ង់ បានច្រានចោលព័ត៌មានខាងលើ​។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល់កាន់តែខ្លាំងនៅអ៊ីរ៉ង់ រដ្ឋាភិបាលទីក្រុងប៉េកាំងបានសម្រេច បញ្ជូនក្រុមឯកទេសសុខាភិបាល​៤នាក់ មានជំនាញទប់ស្កាត់ជំងឺឆ្លង​ ទៅកាន់អ៊ីរ៉ង់​។ មិនតែប៉ុណ្ណោះ​ ចិនក៏បានបញ្ជូន​ ឧបករណ៍ត្រួតពិនិត្យ កូវីដ-១៩ ៥ពាន់គ្រឿង ហើយនឹងបន្តបញ្ជូនបន្ថេម ២មឺនគ្រឿងទៀត ទៅកាន់អ៊ីរ៉ង់ដើម្បីត្រួតពិនិត្យ ទាន់ពេលវេលា​៕ ម៉ែវ សាធី

 


ចែករំលែក៖