ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការបាញ់ប្រហារ ពាក់ព័ន្ធយោធា នាយករដ្ឋមន្ត្រីថៃសម្រេច កាត់បន្ថយមេទ័ព និងទាហានពាក់កណ្តាល

ចែករំលែក៖

វិបត្តិនៅក្នុងជួរកងទ័ព បានផ្ទុះចេញជារូបរាងហើយ មិនអាចលាក់បាំងដូចកាលពីមុនទៀតបានឡើយ​ក្រោយពេលដែល ថៃ បាញ់សម្លាប់មេរបស់ខ្លួន ហើយទៅបាញ់ប្រហារនៅក្នុងផ្សារទំនើប សម្លាប់មនុស្ស ២៩នាក់ ។ មូលហេតុនៃការបាញ់ប្រហារនោះ គឺពាក់ព័ន្ធផលប្រយោជនផ្ទាល់ខ្លួន របស់គ្រួសារមេទ័ព​និងទាហាន​ក្រោមឱវាទ ដែលមិនបានផលប្រយោជន ក្រោយរកផលប្រយោជន៍ជាច្រើនដល់គ្រួសារមេទ័ពក្កី។

នៅជាករណីមួយក្នុងចំណោមករណីជាច្រើន ដែលបានកើតឡើងនៅក្នុងជួរកងទ័ពថៃ។ ចំណុចទាំងនោះហើយបានរដ្ឋាភិបាលសម្រេចកែទម្រង់ទ្រង់ទ្រាយធំ​ កម្ចាត់ពុករលួយក្នុងជួរកងទ័ព​។ ពាក់ព័ន្ធ​និងកងទ័ព គឺនាយករដ្ឋមន្ត្រីប្រាយុទ្ធចានអូចា​បានដឹងយ៉ាងច្បាស់​ដោយ លោកក៏ជាអតី​ មេបញ្ជាការកងទ័ពជើងគោកថៃ ។

សារព័ត៌មាន The Nation ​បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា បានប្រកាសថា កម្លាំងទាហានថៃនឺងរុះរើរៀបចំជាថ្មី ដោយកាត់បន្ថយចំនួនទាហាន មេទ័ព ដល់ទៅពាក់កណ្តាល​។

ក្រសួងការពារជាតិ ថៃ បានស្នើកាត់បន្ថយទាហាននៅសល់ត្រឹមតែ ៥សែននាក់ប៉ុណ្ណោះ​។ កាលពីថ្ងៃទី​២៩ ខែកុម្ភៈ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ​​បានសម្រេចកែទម្រង់ដើម្បីទប់ស្កាត់អំពើពុករលួយ​នៅក្នុងថ្នាក់ដឹកនាំក្រសួងការពារជាតិ​។ ទន្ទឹមនឹងនោះ មេទ័ព​​ត្រូវកាត់បន្ថយដល់ទៅ ៥០ភាគរយ ។

លោកប្រាយុទ្ធចាន់អូចា បញ្ជាក់ថា មេទ័ព​មួយចំនួនធំ បានបញ្ជារកូនចៅ ឲ្យធ្វើការងារ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានេះលោកប្រាយុទ្ធបានប្រកាសថា មេទ័ពដែលមានសកម្មភាពបែបនេះ និងត្រូវ ទទួលការផាកពិន័យ ៕ ម៉ែវ សាធី


ចែករំលែក៖