ខេត្តពោធិ៍សាត់៖ ផ្ទះ ១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដែលគេសង្ស័យអាចបណ្ដាលមកពីអុជធូបលើហឹង ហើយបានចាកចេញទៅរកសុីលក់ដូរអស់ពីផ្ទះ ។
ហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះខាងលើ បានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានប្រាប់ថា ផ្ទះត្រូវបានភ្លើងឆាបឆេះមានទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉្រែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី រនាបក្រាលក្ដា ត្រូវបានឆេះអស់ទាំងស្រុងរួមទាំងសម្ភារ.ទ្រព្យសម្បាតិ និងឯកសារផ្សេងៗផងដែរ ម្ចាស់ឈ្មោះ ទុយ សន ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាត់ខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៥នាក់ក្នុងបន្ទុកគ្រួសារ ។
ប្រភពពីអាជ្ញាធរខាងលើបន្តទៀតថា មូលហេតុ៖ អាចបណ្ដាលមកពីភ្លើងរាលឆេះចេញពីកំប៉ុងជើងធូបលើហឹង ខណៈគ្មានសមាជឹកគ្រួសារនៅផ្ទះ ព្រោះមុននឹងក្រុមគ្រួសាររបស់ពួកគាត់ចេញទៅរកសុី(លក់ដូរ)ទទួលទានបានអុជធូប អាជ្ញាធរមានសមត្តកិច្ចជំនាញពាក់ព័ន្ធ សហការចុះត្រួតពិនិត្យធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីរាយការណ៍តាមនីតិវិធី ៕ បុឹម ពិន