ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដេកស្លាប់ក្នុងអង្រឹងព្រឹកឡើងទើបមានគេដឹង

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១០៖០០នាទី បានទទួលដំណឹថា ៖ មាន ករណីមនុស្សដេកខ្យល់គស្លាប់ នៅក្នុងអង្រឹង   ស្ថិតនៅបរិវេណប៉ុស្តិ៍ព្រំដែនតាទុំ ក្នុងភូមិដងទុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
សមតកថកិច្ចបានអោយដឹងថា សាកសពឈ្មោះ ឡេង គឹមថុលហៅ ថន ភេទប្រុស អាយុ ៣៦ឆ្នាំ  មានទីលំនៅខេត្តកំពង់ចាម ។
ក្រោយទទួលបានព័ត៌មាន កម្លាំង​ប៉ុស្តិ៍​កូន​គ្រៀល​ លោក​អនុសេនីយ៍​ទោ​ សាត​ និស្ស័យ​ មន្ត្រី​ប៉ុស្តិ៍​ បាន​សហការណ៍​ជាមួយ​ កម្លាំងជំនាញនគរបាលក្រុង​សំរោង​ និង​កម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត​កម្លាំងអាវុធហត្ថកម្លាំងយោធា. កម្លាំងប៉ុស្តិ៍រដ្ឋបាលកូនក្រៀល.កម្លាំងប៉ុស្តិ៍ព្រំដែនតាទុំ និងគ្រូពេទ្យ ចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យសាកសព ឃើញស្ថានភាពដូចខាងក្រោម ៖
សាកសពដេកស្លាប់ក្នុងអង្រឹង បែរក្បាលទៅទិសខាងត្បូង,  ស្លៀកខោក្រណាត់ជើងខ្លី ពណ៌ក្រហម អត់មានពាក់អាវទេ, សាកសពមានស្នាមសាក់រូបនៅស្មាឆ្វេង   និងនៅលើរាងកាយក្បាល ករ ពុំមានស្លាកស្នាមអ្វីដែលគួរឲ្យសង្ស័យទេ ។
តាមការបំភ្លឺឈ្មោះ ខៀន ចាន់រិទ្ធហៅ ម៉ៅ ភេទប្រុស  អាយុ ៤១ឆ្នាំ មានទីលំនៅភូមិកំពង់ស្វាយ  ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  បានអោយដឹង ថា ៖ កាលពីកន្លះឆ្នាំមុន រូបខ្លួនបានទៅលេងឈ្មោះ ជិន ភេទប្រុស អាយុ ៤០ឆ្នាំ មាន ទីលំនៅភូមិជាំក្សាន្ត   ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ជាពួកម៉ាក) ក្នុងពេលនោះរូបខ្លួនក៏បានរាប់អានឈ្មោះ គឹម ប៊ុនថុល ជាប្អូនធម៌ ព្រោះគាត់បានស្នាក់នៅជាមួយពួកម៉ាកខ្លួន ឈ្មោះ ជិន។ ក្រោយមកនៅថ្ងៃទី២៤  ខែកុម្ភៈ  ឆ្នាំ២០២០  រូបខ្លួនបានទៅលេង និងស្នាក់នៅផ្ទះរបស់ឈ្មោះ ជិន រហូតដល់ថ្ងៃទី២៧  ខែកុម្ភៈ  ឆ្នាំ២០២០ រូបខ្លួន និងឈ្មោះ ថន បាននាំគ្នាមកលេងឈ្មោះ  ខុម ភេទប្រុស អាយុ ៥៣ឆ្នាំ (ជានគរបាលព្រំដែន ឈរជើងនៅបុស្តិ៍តាទុំ)និងបានស្នាក់នៅទីនោះ  ។ លុះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោងប្រហែល ១៩-០០នាទី រូបខ្លួន និងឈ្មោះ ថន ឈ្មោះ ខុម  បាននាំគ្នាទិញស្រាបៀរកន្លះកេះយកមកហូបលេង ដល់ម៉ោងប្រហែល ២១-០០នាទី  ឈ្មោះ ថន ក៏បាននិយាយថា ៖ ក្តៅស្អុះណាស់  រួចគាត់ក៏បានដោះអាវចេញ  ហើយដើរចូលទៅដេកក្នុងបន្ទប់បាត់ទៅ លុះព្រឹកឡើងថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០២០  ម៉ោងប្រហែល ០៩-០០នាទី  ដោយឃើញឈ្មោះ ថន   មិនទាន់ក្រោកពីដេក រូបខ្លួនក៏ចូលទៅដាស់  ស្រាប់តែឃើញឈ្មោះ ថន ដេកស្លាប់ក្នុងអង្រឹងបាត់ទៅហើយ  ភ្លាមនោះរូបខ្លួនក៏ប្រាប់ឈ្មោះ ខុម និងបានរាយការណ៍ជូនមេភូមិ ។
បើតាមការសន្និដ្ឋានរបស់សមត្ថិច្ច និងគ្រូពេទ្យ ៖ សាកសពបានស្លាប់ដោយសារ ខ្យល់គរស្លាប់  ប្រាកដមែន ។
មូលហេតុ ៖ បណ្តាលមកក្តៅ
ក្រោយ​ពិនិត្យសាកសពរួចក្រុមការងារបានប្រគល់សាកសពឲ្យទៅឈ្មោះ សែម ជិន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិជាំក្សាន្តឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ជាបងធម៌) ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ប៉ែន នួន


ចែករំលែក៖