ព័ត៌មានទាន់ហេតុការណ៍៖

គោយន្ដកន្រ្ដៃដឹកឈើចំនួន២គ្រឿងត្រូវបានអាវុធហត្ថអន្លង់វែងធ្វើការបង្ក្រាប

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ គោយន្ដកន្រ្ដៃមានផ្ទុកឈើលេខពីចំនួន២គ្រឿងត្រូវបានកងកម្លាំងមូលដ្ឋានអាវុធហត្ថ ស្រុកអន្លង់វែងធ្វើការបង្ក្រាប នៅវេលា ម៉ោង១០.៣០នាទីថ្ងៃទី២៩ ខែគុម្ភះឆ្នាំ២០២០ ស្ថិតនៅភូមិជើងភ្នំឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា ករណីចុះបង្ក្រាបគោយន្ដដឹកឈើខាងលើ គឺមានការសហការជាមួយលោកគង់សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើ អន្លង់វែង
ដោយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តឧត្តរមានជ័យ។
ដោយ គោយន្តកន្រ្តៃដឹកឈើលេខ០២ខុសច្បាប់ចំនួន០២គ្រឿង នឹងរកឃើញកំនរឈើចំនួន០៣កន្លែង ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ព្រមទាំងបានធ្វើការឃាត់ខ្លួនម្ចាស់គោយន្ត នឹង អ្នករួមដំណើរលើគោយន្តចំនួន០៤នាក់
ទី១៖ ឈ្មោះ វ៉ង់ វ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិបុស្សគ្លោក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាបម្ចាស់គោយន្ត
ទី២៖ឈ្មោះ យឿន យ៉ង់ភេទប្រុស អាយុ២៨ មុខរបរធ្វើស្រែ រស់នៅភូមិគោកព្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប
ទី៣៖ឈ្មោះ ប៉េត វ៉េត ភេទប្រុស អាយុ១៧ មុខរបរកសិករ រស់នៅភូមិ ឃុំ ដូចអ្នកទីមួយ
ទី៤៖ ឈ្មោះ ចោម ច័ន្ទ  ភេទប្រុស អាយុ១៧ មុខរបរកសិករ រស់នៅភូមិ ឃុំ ដូចអ្នកទីពីរ។
ព្រមទាំងរឹបអូសបានឈើប្រភេទលេខ០២ ចំនួន២០៦សន្លឹក ដែរឈ្មួញបានយកទៅលាក់ទុកនៅចំណុចខាងលើ
បច្ចុប្បន្នវត្ថុតាង នឹង មនុស្សត្រូវបានឃាត់ខ្លួននៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ដើម្បីធ្វើការវាស់វែងនឹងចាត់ចែងតាមនីតិវិធីច្បាប់។ប៉ែន នួន


ចែករំលែក៖