ព័ត៌មានទាន់ហេតុការណ៍៖

លួចលុយឪពុកមាច្រើនដងពេក ម្តងនេះភ្លាត់ស្នៀតសមត្ថកិច្ចចាប់បាន

ចែករំលែក៖

ខេត្តកណ្ដាល: យុវជនមានវ័យស្ទាវម្នាក់ ត្រូវឪពុកមាសាច់ថ្លៃប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន បន្ទាប់ពីលួចលុយរបស់គាត់ច្រើនដងពេកចាប់ភស្តុតាងមិនបាន លុះលួចម្តងនេះត្រូវអស់លក្ខណ៍ភ្លាត់ស្នៀតឪពុកមាចាប់ទាល់តែបាន។

ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង ៨ ព្រឺកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសិត្បូ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀង ហ៊ុយហុង ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ/សង្កាត់ខាងលើ។ រីឯជនសង្ស័យឈ្មោះ ប៉ោ សីហា ហៅមិញ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ/សង្កាត់ខាងលើ មុខរបរមិនពិតប្រាកដ ត្រូវជាក្មួយសាច់ថ្លៃរបស់ជនរងគ្រោះ។

ចំណែកវត្ថុតាងដកហូតបានមាន លុយដុល្លារ ២០ដុល្លារ លុយខ្មែរ៦៩,០០០រៀល ជារបស់ជនរងគ្រោះត្រូវបានប្រគល់ជូនគាត់វិញ

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីពេលវេលាកើតហេតុខាងលើជនសង្ស័យដែលត្រូវជាក្មួយសាច់ថ្លៃរបស់ជនរងគ្រោះ បានធ្វើសកម្មភាពលូនចូលក្នុងផ្ទះរបស់គាត់ រួចបានលួចលុយរបស់គាត់ដែលទុកនៅថតតុមាន លុយដុល្លារចំនួន ២០ដុល្លារ លុយខ្មែរ៦៩,០០០រៀល ក្រោយមកជនរងគ្រោះបានចូលដល់ក្នុងផ្ទះបាត់លុយក្នុងថតតុ និងស្រាវជ្រាវដឹងថា ជនសង្ស័យរូបនេះជាអ្នកលួច ក៏ប្តឹងទៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យឃាត់ខ្លួន ព្រមទាំងរឹបអូសយកវត្ថុតាងយក មកចាត់ការតាមនីតិវិធីតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យសារភាពថាខ្លួនពិតជាបានលួចលុយជនរងគ្រោះជាឪពុកមាសាចថ្លៃប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាព២ដងរួចមកហើយ ។ ចំណែកជនរងគ្រោះវិញបានអះអាងថា គាត់បាត់លុយច្រើនដងជាងនេះតែគាត់មិនប្តឹងទេ តែម្តងនេះទ្រាំលែងបានសុំឲ្យសមត្ថកិច្ចចាប់ខ្លួនក្មួយកំហូចម្នាក់នេះចាត់ការតាមច្បាប់ចុះ ៕ សហការី


ចែករំលែក៖