ភ្នំពេញ៖ បុរសម្នាក់ ព្រោះតែញៀននឹងល្បែងស៊ីសងរហូតចាញ់អស់គ្មានសល់លុយសូមបីតែមួយរៀល បានប្រើល្បិចខ្ចីម៉ូតូមួយគ្រឿងពីប្អូនថ្លៃ រួចយកទៅបញ្ជាំចាញ់ល្បែងទៀតមិនដឹងធ្វើយ៉ាងម៉េចក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូទៅបាត់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសកំហូចខាងលើនេះមាន ឈ្មោះ ធា រតនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បុរសខងលើមាន ឈ្មោះ ធា រតនា ភេទប្រុស អាយុ ២៧ឆ្នាំមុខរបរ កម្មករសំណង់ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០២០ ទៅបាត់ នៅចំណុចតាមផ្លូវបេតុង ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ។
ប្រភពដដែលបន្តថា ក្រោយពីទទួលពាក្យបណ្ដឹង រួចសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ទើបដឹងថា ម៉ូតូខាងលើត្រូវបុរសនេះបានខ្ចីពីប្អូនថ្លៃរបស់ខ្លួនថាទៅរកការងារធ្វើ តែបែរជាបែកគំនិតទៅលេងល្បែងចាញ់លុយអស់ ហើយក៏យកម៉ូតូទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវបានចំនួន ៩០០ដុល្លារ ដើម្បីយកទៅសងគេវិញ។
ក្រោយពីយកម៉ូតូខាងលើទៅបញ្ចាំហើយ គ្មានពាក្យដោះសារជាមួយប្រពន្ធ និងប្អូនក៏មកកុហកបំប៉ោងសភាពការណ៍ប្តឹងសមត្តកិច្ចនគរបាលប៉ុស្តិ៍ជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូខាងលើទៅបាត់ ។
បច្ចុប្បន្នក្រោយដឹងរឿងបុរសខាងលើ បានមកធ្វើការសូមទោសរាល់កំហុសដែលខ្លួនបានភូតភរទៅដល់សមត្តកិច្ចហើយថា មិនមានករណីគេដាក់ថ្នាំយកម៉ូតូទេ ៕ភារ៉ា ដង្កោ